• 2018-11-27 03:53:20
  • ព័ត៌មាន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ ក្រោយសង្ស័យស៊ើបការណ៍ឲ្យកូរ៉េខាងជើង

  • 2018-11-27 03:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​បារាំង បាន​ធ្វើ​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ម្នាក់​ក្រោយ​សង្ស័យ​ថា​ជា​ជន​បង្កប់​ដើម្បី​ស៊ើប​ការណ៍​ឲ្យ​កូរ៉េ​ខាង​ជើង។

យោង​តាម​ប្រភព​ពី​តុលាការ​ឲ្យ​ដឹង​ថា លោក Benoit Quennedey ដែល​ជា​ប្រធាន​សមាគម​មិត្ត​ភាព​បារាំង-កូរ៉េ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ ព្រះ​រាជ​អាជ្ញា​ទី​ក្រុង​ប៉ារីស បាន​ស៊ើប​អង្កេត​លើ​រូប​លោក​អំពី​ការ​ប្រមូល និង​ផ្តល់​ព័ត៌មាន​ដល់​មហាអំណាច​បរទេស​ដែល​ទំនង​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​របស់​ជាតិ។ លើស​ពី​នេះ​ទៀត ក្រុម​អ្នក​ស៊ើប​អង្កេត​មក​ពី​ភ្នាក់ងារ​ចារកម្ម​ក្នុង​ស្រុក DGSI របស់​បារាំង កំពុង​ពិនិត្យ​មើល​ថា​តើ​លោក Quennedey ពិត​ជា​បាន​ ផ្តល់​ព័ត៌មាន​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ឬ​យ៉ាង​ណា។

យោងតាមវេបសាយព្រឹទ្ធសភាបង្ហាញ​ថា លោក Quennedey គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសភារបស់បារាំងក្នុងនាយកដ្ឋានស្ថាបត្យកម្មបេតិកភ័ណ្ឌនិងសួនច្បារ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​សរសេរ​អត្ថបទ​ជា​ញឹក​ញាប់​អំពី​កូរ៉េ​ខាងជើង និង​ធ្វើ​ដំណើរ​ទៅ​កាន់​ឧបទ្វីប​នេះ​ញឹក​ញាប់​ទៀត​ផង៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់