• 2018-11-27 07:44:41
  • ព័ត៌មាន

ស្រៀវបំផុត! បុរសម្នាក់ស្ទើរក្ស័យជីវិត ក្រោយជិះកង់ចូលផ្លូវរថភ្លើង (មានវីដេអូ)

  • 2018-11-27 07:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ហូឡង់​ជា​អ្នក​ជិះ​កង់​វ័យ​ក្មេង​ម្នាក់ ស្ទើរ​នឹង​ក្ស័យ​ជីវិត​ដោយ​សារ​ធ្វេស​ប្រហែស​ជិះ​ចូល​ផ្លូវ​រថភ្លើង​បំពាន​ រនាំង។

នៅ​ក្នុង​វីដេអូ​ថត​ដោយ​កាមេរ៉ា​​សុវត្ថិភាព​បង្ហាញ​ថា មុន​ពេល​កើត​ហេតុ​មាន​រថភ្លើង​ខ្លី​មួយ ដែល​បើក​កាត់​ពី​មុខ​បុរស​ខាង​លើ​ជា​ហេតុ​ធ្វើ​ឲ្យ​បាំង​ភ្នែក​បុរស​រូប​នេះ​មើល​មិន​ឃើញ​រថភ្លើង​មក​ពី​ម្ខាង​ទៀត។ ដោយ​គិត​ថា ផ្លូវ​រថភ្លើង​ទូលាយ​ល្អ និង​មាន​មាន​ឧបសគ្គ បុរស​វ័យ​ក្មេង​ក៏​សម្រេច​ចិត្ត​ឆ្លង​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ក៏​ស្រាប់​តែ​មាន​រថភ្លើង​មក​ពី​ម្ខាង​ទៀត។ ជា​សំណាង​ល្អ បុរស​នេះ​បាន​ឆ្លង​ផុត​ទើប​រថភ្លើង​ឆ្លង​កាត់​ស្ទើរ​តែ​នឹង​បុក​រូប​គេ​ទៅ​ហើយ។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី ២៤​ខែ​វិច្ឆិកា​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង Santpoort ជិត​ទីក្រុង Amsterdam។ ជាមួយគ្នា ក្រុមហ៊ុន​គ្រប់គ្រង​រថភ្លើង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ឲ្យ​ប្រជាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​សារ​យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​ត្រូវ​សម្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ឆ្លង​ផ្លូវ​រថភ្លើង​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់