• 2018-11-28 01:55:15
  • ព័ត៌មាន

កាសែតរដ្ឋចិន ទម្លាយថា Jack Ma ជា​សមាជិក​បក្ស​កុម្មុយនិស្ដ​ចិន​

  • 2018-11-28 01:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​របស់​ចិន Alibaba ត្រូវ​បាន​បញ្ជាក់​ថា ជា​សមាជិក​បក្ស​កុម្មុយនិស្ដ​ចិន។ ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​កាសែត​រដ្ឋ​ចិន People's Daily ដោយ​ចាត់ទុក​លោក​ជាមេដឹកនាំ​ជំនួញ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​របស់​ចិន Alibaba/ រូបភាព៖ Reuters

Jack Ma គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១០០​នាក់ ដែល​គណៈកម្មាធិការ​មជ្ឈិមបក្ស​ចិន​នឹង​ផ្ដល់​ពាន​រង្វាន់​កិត្តិយស ជាផ្នែក​មួយ​ដើម្បី​គម្រប់​ខួប ៤០​ឆ្នាំ ចាប់តាំង​ពី​កំណែទម្រង់​សេដ្ឋកិច្ច និង​ការ​បើកចំហរ​របស់​ប្រទេស​ចិន។

ពានរង្វាន់​កិត្តិយស​នេះ ក៏​នឹង​ផ្ដល់​ជូន​លោក Pony Ma នាយកប្រតិបត្តិ​ក្រុមហ៊ុន Tencent Holdings Ltd លោក Robin Li នាយកប្រតិបត្តិ​ក្រុមហ៊ុន Baidu Inc លោក Yao Ming តារាបាល់បោះ និង​លោក Lang Ping គ្រូបង្វឹក​បាល់ទះ។

សូម​បញ្ជាក់​ថា Jack Ma គឺ​ជា​អ្នកមាន​ជាងគេ​ក្នុង​ប្រទេស​ចិន ដោយ​មាន​ទឹកប្រាក់ ៣៨,៤​ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់ Bloomberg Billionaires Index។ លោក Ma បាន​ប្រកាស​កាលពី​ខែ​កញ្ញា ២០១៨ កន្លង​ទៅ​ថា លោក​គ្រោង​នឹង​ប្រគល់​តួនាទី​អគ្គនាយក​របស់​លោក ទៅ​ឲ្យ​លោក​នាយកប្រតិបត្តិ Daniel Zhang នៅ​ឆ្នាំ​២០១៩ ខាង​មុខ៕

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ វាសនា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី