• 2018-11-29 03:19:42
  • ព័ត៌មាន

ស្អែកម៉ោង១០យប់ទូទាំងភ្នំពេញ នឹងឮសំឡេង ប៉ោត ឆ្នាំង ត្រដោក ស្គរ លាន់កងរំពងខ្ញៀវខ្ញារ

  • 2018-11-29 03:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​អនុម័ត​យល់ព្រមចុះ ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ណែនាំ​គ្រប់​ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពគ្រប់ស្ថាប័ន ពិសេស​សូមអំពាវ​នាវ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ សូមចូលរួមអបអរសាទរតាមការវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និង​តាម​គ្រប់មធ្យោបាយ​ដែលខ្លួនមាន នៅ​វេលាម៉ោង ១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា នៅគ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ គ្រឹះស្ថានសិក្សានានា រមណីយដ្ឋាន និងទីវត្តអារាមផងដែរ។

ក្រៅពីរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏បាន​ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើបែបនេះនៅទូទាំងប្រទេស ដើម្បីជា​សក្ខីភាព នៃភាពជោគជ័យដ៏ត្រចៈត្រចង់របស់ជាតិខ្មែរទាំងមូល៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម