• 2018-11-30 06:54:59
  • សេដ្ឋកិច្ច

អ្នកបាត់ដំបង កុំត្អូញអត់ការងារធ្វើ! នេះដំណែង៤ពាន់កន្លែង កំពុងរង់ចាំហើយ

  • 2018-11-30 06:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការងារ រៀប​ចំ​ពិព័រណ៍​ការងារ​ ខេត្ត​បាត់ដំបង​ សម្រាប់​ឆ្នាំ២០១៨ ដែល​មាន​​ស្ថាប័ន ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៥៥ ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ផ្ទាល់​ពី​​អ្នកស្វែង​រក​ការងារ​ប្រមាណ ៤០០០ នាក់ និង​សម្ភាស​ភ្លាម​ៗ ដោយ​គ្រាន់​តែ​កាន់​ CV ទៅជា​មួយ​ផង​។​​

ការ​ចូលរួម​ពិព័រណ៍​ការងារ​នេះ​ លោក​អ្នក​​ ​ទទួល​ការ​ណែនាំ​អាជីព ​បទពិសោធន៍​ ជំនាញ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​ និង​ឱកាស​បណ្តុះបណ្តាល​គ្រប់​ប្រភេទ​ ជាពិសេស​ទទួល​បាន​គំនិត ជំនាញ​ ចំណេះដឹង និង​បទពិសោធន៍​ពី​វា​គ្មិន​ល្បីៗ​ក្នុង​សិក្ខាសាលា។

គួរជម្រាបថា ​ទីតាំង​ពិព័រណ៍​​ការងារ​ខេត្តបាត់ដំបង ​នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង នាថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា - ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ ​ចាប់ពីម៉ោង ៨ ព្រឹកដល់ ៦ល្ងាច។ ​ព័ត៌មានបន្ថែមទំនាក់ទំនង: 017 467 423/ 017 871 807 ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់