• 2018-12-02 08:30:00
  • ព័ត៌មាន

១ចំណុច នៃព្រះរាជសារខ្លឹមសារដ៏រំភើប ដែលព្រះមហាក្សត្រផ្ញើជូនបងប្អូនជនពិការ

  • 2018-12-02 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​បងប្អូន​ជន​រួម​ជាតិ​ទាំងអស់ បន្ត​គាំទ្រ​ដល់​សកម្មភាព​នានា របស់​ជន​មាន​ពិការ​ភាព។ ក្នុង​ន័យ​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​ឱ្យ​បាន​រឹងមាំ ក្នុង​ទិស​ដៅ​សម្រេច​បាន​នូវ​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​របស់​ជន​មាន​ពិការភាព។

រូបតំណាង

នេះ​បើ​យោង​តាម​ព្រះរាជសារ​រប​ស់​ព្រះករុណា​ព្រះមហាក្សត្រ ដែល​បាន​ប្រោស​ព្រះរាជ​ទាន​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិ លើក​ទី​៣៦ នៅ​ថ្ងៃ​ស្អែក ថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០១៨។

ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះ​អង្គ​បាន​គូស​បញ្ជាក់​ថា “ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​មាន​ហឬទ័យ​រីករាយ សូ​ម​​ចូលរួម​អបអរសាទរ ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា លើកទី២០ និង​ទិវា​ជន​មាន​ពិការ​ភាព​អ​អន្តរជាតិ​តិ​លើក​ទី​៣៦ នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ២០១៨ ក្រោម​ប្រធាន​បទ លើក​កម្ពស់​សិទ្ធិ​មាន​ពិការ​ភាព ធានា​ដល់​ការ​ធ្វើ​បរិ​យា​ប័ន្ន និង​សមភាព។

ទិវានេះ រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​សកម្មភាព​ជន​មា​ន​ពិការភាព និង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា សហការ​ជាមួយ​ក្រ​សួ​ង​-ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​មាន​ពិការ​​ភាព”។

រូបតំណាង

ព្រះអង្គ​បាន​គូស​បញ្ជាក់​ ថា ការ​រៀបចំ​ទិវា​ជន​មាន​ពិការ​ភាព​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​មាន​គោល​ដៅ​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការ​ភាព​កម្ពុជា​គ្រប់​ៗ​រូប ដោយ​ពុំ​មាន​ការ​រើស​អើង ប្រកាន់​ពណ៌​សម្បុរ វណ្ណៈ ឬ និន្នាការ​នយោបាយ។

រូបតំណាង

ព្រះអង្គ​បាន​បន្ត​ថា ព្រឹត្តិការណ៍​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ អំពី​ភាព​ស្មើ​សិទ្ធិ​រវាង​​ជន​មាន​ពិការ​ភាព និង​ពុំ​មាន​ពិការភាព​ក្នុង​កាលៈទេសៈ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​យើ​ង​​កំពុង​តែ​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ធ្វើ​ឱ្យ​ការ​ជួបជុំ​របស់​បងប្អូន​ជន​មាន​ពិការភាព​មាន​លក្ខណៈ​សប្បាយ​រីករាយ។

រូបតំណាង

សូម​បញ្ជាក់​ថា ព្រះអង្គ​ក៏​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​របស់​កីឡា​ក​រ​ កីឡា​ការិនី និង​អត្តពលិក​ជន​មាន​ពិការភាព គណៈកម្មាធិការ​ប៉ារ៉ា​ឡាំពិក​កម្ពុជា និង​គណៈ​ក​ម្មា​​ធិការ​ជាតិ​ស្ប៉េ​ស្យាល់​អូឡាំពិក​កម្ពុជា ដែល​ទទួល​បាន​មេ​ដាយ​ពី​ការប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ។

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់