• 2018-12-02 10:52:21
  • សេដ្ឋកិច្ច

លោកច្រឹក សុខនីម៖ កម្ពុជាកូននាគក្នុងអាស៊ី ទាក់ទាញចិននិងជប៉ុនប្រណាំងប្រសងគ្នា

  • 2018-12-02 10:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាត្រូវបានអ្នកវិនិយោគបរទេសសម្លឹងឃើញពីសក្ដានុពល ដែលប្រៀបដូចកូននាគក្នុងអាស៊ីមួយ ដែលបច្ចុប្បន្នកំពុងទាក់ទាញអ្នកវិនិយោគចិន និងជប៉ុនមកវិនិយោគរយៈពេលវែង។ នេះបើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យ។

សំណង់អគារនៅខេត្តព្រះសីហនុ

លោកច្រឹក សុនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekong ថ្លែងក្នុងសន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកថា “បើធៀបកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាមានសក្តានុពលអចលនទ្រព្យខ្ពស់ ដោយការវិនិយោគនៅកម្ពុជា អ្នកវិនិយោគជាតិ អន្តរជាតិនៅទទួលបានប្រាក់ចំណេញខ្ពស់ជាងប្រទេសក្នុងតំបន់”។

លោក ច្រឹក សុខនីម

លោកបន្តថា “តាមដែលខ្ញុំបានជួបអ្នកវិនិយោគបរទេសមួយចំនួន ពួកគេចាត់ទុកកម្ពុជាជាកូននាគនៅអាស៊ី ដោយការវិនិយោគរបស់ពួកគេ ទទួលបានផ្លែផ្កាខ្ពស់ ដែលជាកត្តាទាក់ទាញការវិនិយោគពីបរទេស ជាពិសេសការវិនិយោគរបស់ចិន និងជប៉ុនកំពុងប្រណាំងប្រសងគ្នា បើទោះបីមានភាពបញ្ហាប្រឈមខ្លះត្រូវដោះស្រាយ ក៏ប៉ុន្តែជាភាពវិជ្ជមាន គឺសម្រេចបាន៦០ភាគរយ ទទួលបានផលផ្លែផ្កា”។

លោកបង្ហាញសុទិដ្ឋិនិយមថា កំណើនវិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងកើនឡើងទាបបំផុត ១៥ភាគរយ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ពិសេសប្រជាជនកម្ពុជាចាប់ផ្តើមយល់ពីការវិនិយោគក្នុងវិស័យនេះ។

គិតមកត្រឹមឆ្នាំ២០១៧ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ក្នុងទុនវិនិយោគសរុបប្រមាណជា ១,៦ពាន់លានដុល្លារអាមេរិក ។ រីឯវិនិយោគិនចិន បានដាក់ទុនវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់ជាង១៤ ពាន់លានដុល្លារអាមេរិក។ តួលេខវិនិយោគនេះ សបញ្ជាក់ថា ចិនជាប្រទេសឈរនៅចំណាត់ថ្នាក់ទី១ ក្នុងការដាក់ទុនវិនិយោគធំជាងគេ នៅកម្ពុជា៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់