- 2018-12-03 03:28:53
- ការអប់រំ
ស្វែងយល់ពី វេទិកាថ្នាក់ជាតិលើកទី៨ ស្ដីអំពីការងារស្ម័គ្រចិត្ត និងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ ២០១៨
- 2018-12-03 03:28:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពី វេទិកាថ្នាក់ជាតិលើកទី៨ ស្ដីអំពីការងារស្ម័គ្រចិត្ត និងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ ២០១៨
ចន្លោះមិនឃើញ
នរណាខ្លះចង់ស្វែងយល់ពីការងារស្ម័គ្រចិត្ត? តើការងារស្ម័គ្រចិត្តមានសារៈសំខាន់អ្វីខ្លះសម្រាប់យុវជន? ដើម្បីស្រាយចម្ងល់ទាំងនេះ មិត្តយុវវ័យទាំងអស់អាចចូលរួម វេទិកាថ្នាក់ជាតិ និង ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនឹងប្រារព្ធឡើងនាថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ពេលព្រឹក) វិទ្យាល័យ និងសាកលវិទ្យាល័យនានាចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ។
វេទិកាថ្នាក់ជាតិលើកទី ៨ ស្ដីពីការងារស្ម័គ្រចិត្ត និងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ២០១៨ នឹងប្រារព្ធឡើង ដោយមានការសហការចូលរួមពីក្រសួងអប់រំ យុវជន និង កីឡា (MoEYS) និង អង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ (UNV) ព្រមទាំងដៃគូជិតស្និទ្ធ ពីអង្គការសង្គមស៊ីវិល (តំណាងដោយបណ្ដាញអង្គការស្ម័គ្រចិត្តកម្ពុជា VolCam) និង វិស័យឯកជនដទៃទៀត។
ការប្រារព្ធកម្មវិធីនេះ គឺជាលើកទី ៩ ហើយដែលទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនឹងប្រារព្ធឡើងរួមគ្នាជាមួយវេទិកាថ្នាក់ជាតិស្ដីពីការងារស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា ។
គោលបំណងសំខាន់ក្នុងកម្មវិធីនេះគឺ ការលើកកម្ពស់ការងារស្ម័គ្រចិត្តនៅប្រទេសកម្ពុជា តាមរយៈការបង្ហាញអំពីការស្ម័គ្រចិត្ត ដែលជាមធ្យោបាយដ៏សំខាន់សម្រាប់យុវជនក្នុងការផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងប្រទេសកម្ពុជា។ ប្រធានបទថ្នាក់ជាតិសម្រាប់ឆ្នាំនេះគឺ “ស្ម័គ្រចិត្តដើម្បីសហគមន៍យើង” ដែលស្របគ្នាជាមួយនឹងប្រធានបទសកល នៃទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត “ការស្ម័គ្រចិត្តដើម្បីសហគមន៍ប្រកបដោយនិរន្តរភាព”។
វេទិកាថ្នាក់ជាតិស្ដីពីការងារស្ម័គ្រចិត្ត នឹងចាប់ផ្ដើមបើកកម្មវិធី នាពេលព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានសុន្ទរកថាស្វាគមន៍ ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និង តំណាងអំពីអង្គការសហប្រជាជាតិ (UN) និងអង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ (UNV)។
ការធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការងារស្ម័គ្រចិត្តដោយយុវជនស្ម័គ្រចិត្ត និងវេទិកាពិភាក្សាស្ដីពីការងារស្ម័គ្រចិត្ត ជាមួយនឹងអង្គការដែលធ្វើការពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តនានា នឹងធ្វើឡើងបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពីការអនុវត្តជាក់ស្ដែង ដែលទទួលបានពីការងារស្ម័គ្រចិត្តទៅកាន់សាធារណជន។
ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ ២០១៨ នឹងប្រារព្ធឡើងបន្ទាប់ពី ពិធីបិទវេទិកាថ្នាក់ជាតិលើកទី ៨ ស្ដីពីការងារស្ម័គ្រចិត្ត។ កម្មវិធីនេះនឹងប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយការងារស្ម័គ្រចិត្ត ដែលផ្ដោតគោលដៅទៅកាន់អ្នកចូលរួមជាង ១ ០០០ នាក់ តាមរយៈវេទិកាចែករំលែកបទពិសោធន៍ចំនួន ២០ នៅតាមបណ្ដាសាកលវិទ្យាល័យទាំង ១៥ និង វិទ្យាល័យចំនួន ៥ ទូទាំងរាជធានីភ្នំពេញ។
វេទិកាចែករំលែកបទពិសោធន៍នឹងដឹកនាំ ដោយអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិមកពីអង្គការ ១០ ផ្សេងគ្នាក្នុង VolCam ដែលជាបណ្ដាញអង្គការ និងស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ដែលរួមមានទាំងអង្គការដទៃផ្សេងទៀតផងដែរក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង