• 2018-12-03 04:08:49
  • សេដ្ឋកិច្ច

ចុះហើយចុះទៀត! នេះតម្លៃប្រេងសាំងថ្មី នៅទូទាំងប្រទេសកម្ពុជា

  • 2018-12-03 04:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងពាណិជ្ជកម្ម ប្រកាស​​តម្លៃ​សាំង​ធម្មតា​ និង​ប្រេង​ម៉ាស៊ូត​ថ្មី​សម្រាប់​រយៈ​ពេល​១៥​ថ្ងៃ ដែល​ឃើញ​ថា​តម្លៃ​មាន​ការ​​ធ្លាក់​ចុះ​គួរ​ឲ្យ​សម្គាល់​។ តម្លៃ​ប្រេង​សាំង​​បន្តចុះ​ថ្លៃ​ គិត​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​មក​ម្ល៉េះ។​​

ក្នុង​សេចក្តី​ជូន​ដំណឹង​មុននេះបន្តិចបញ្ជាក់​ថា តម្លៃ​ប្រេង​សាំងធម្មតា​ថ្មី​គឺ ​តម្លៃ​ ៣ ៤៥០​រៀល ក្នុង​មួយលីត្រ ​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំង​អស់​ ត្រូវ​លក់​តម្លៃ​នេះ​ដល់​ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ​ ឆ្នាំ២០១៨ ។ ដោយ​ឡែក​​តម្លៃ​ប្រេង​ម៉ាស៊ូត​តម្លៃ​ ៣ ៥០០​រៀល​​។

គួរ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ​​ តម្លៃ​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​ ៣ ៦៥០​រៀល និង​តម្លៃ​ប្រេង​ម៉ាស៊ូត​តម្លៃ​ ៣ ៨០០​រៀល​​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម