• 2018-12-03 07:17:36
  • ព័ត៌មាន

ឆ្ងាញ់មាត់ហើយ! U.S. Foods Week នៅកម្ពុជា ហាងល្បីឈ្មោះ ១៦កន្លែងប្រូម៉ូសិនម្ហូប និងស្រាអាមេរិកជាពិសេសម៉ង

  • 2018-12-03 07:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​រួច​មក​ហើយ បើ​យើង​និយាយ​ពី​សហរដ្ឋអាមេរិក ​គឺ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​គេ​តែងតែ​និយាយ​ដូចជា ខ្សែ​ភាពយន្ត​ហូលីវូដ ការងារ​វិស្វកម្ម​ធំ​ៗ អគារ​ខ្ពស់​ៗ ​និង​ជា​ទី​កន្លែង សម្រាប់​ដំណើរ​កម្សាន្ត​ទេសចរណ៍។ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ ​សហរដ្ឋ​អាមេរិក​ គឺ​មាន​អ្វី​លើស​នេះ​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត។ សព្វថ្ងៃ​នេះ​អាហារ​ជាច្រើន​ធ្វើ​ឡើង​ពី​គ្រឿង​ទេស ដែល​នាំ​ចូល​ពី​អាមេរិក ​បាន​កំពុង​បង្កើត​ភាព​ទាក់​ទាញ​ទៅ​ក្នុង​ប្រទេស​កម្ពុជា។ ម៉្លោះហើយ​បាន​ជា កម្មវិធី​ដែល​មាន​ឈ្មោះ​ថា U.S. Food Week ត្រូវ​បាន​ចាប់​ផ្ដើម​សម្ពោធ​ ជា​រូបរាង​ឡើង​នៅ​ទី​ក្រុង​ភ្នំពេញ ។

អស់​រយៈពេល​ជាង ៥​ឆ្នាំ​កន្លង​មក​ហើយ ដែល​គ្រប់​សកម្មភាព​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​នាំ​យក​មក​នូវ គ្រឿង​ផ្សំ​ដើម​ពិត​ប្រាកដ​ពី​អាមេរិក មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​រស់​នៅ​ទីក្រុង និង​ម្ចាស់​ភោជនីយដ្ឋាន​នានា។ ពិភពលោក​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា សាច់​គោ និង ដំឡូង​បារាំង​អាមេរិក​ គឺ​មាន​រសជាតិ​ឆ្ងាញ់។ បន្លែ​នៅ​រដ្ឋកាលីហ្វ័រញ៉ា សណ្ដែក​ខៀវ​ស្ងួត សណ្ដែក និង​សណ្ដែក​ស្ងួត ដែល​មាន​ប្រភព​ពី​អាមេរិក ក៏​មាន​ស្រា​ផង​ដែរ​នោះ គឺ​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿង​ផ្សំ ដើម្បី​ធ្វើ​មាន​ចំណង់​ក្នុង​ការ​បរិភោគ​អាហារ​កាន់​តែ​កើន​ឡើង​ ពី​អ្នក​រស់​នៅ​ទីក្រុង និង​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​នាំ​ចូល​ចំណី​អាហារ ​ពី​សហរដ្ឋអាមេរិក​មក​ប្រទេស​កម្ពុជា​ត្រូវ​បាន​កើន​ឡើង​ទ្វេ​ដង​ គឺ​ចាប់ពី ១០,៣ លាន​ដុល្លា ក្នុង​ឆ្នាំ ២០១៣ ដល់​១៩,៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧។ ការ​កើន​ឡើង​នូវ​តម្រូវ​ការ​នេះ​គឺ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​កើន​រីក​លូតលាស់​ពី​បណ្ដា ចុងភៅ​ទាំង​ឡាយ​ក្នុង​ការ​ផ្ដល់​ម្ហូប​អាហារ ដើម្បី​បំពេញ​តម្រូវ​ការ​ខុស​ៗ​គ្នា​របស់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សប្ដាហ៍​នេះ កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​នៅ វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា (ACAC) ជា​មួយ​នឹង​សិក្ខា​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​ចំនួន​ពីរ​ដង សម្រាប់​មេ​ចុងភៅ​ ដែល​ចង់​បង្កើន​ជំនាញ​របស់​ខ្លួន។ កម្មវិធី​ទាំង​អស់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ សហព័ន្ធ​នាំ​ចេញ​សាច់​របស់​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ម្ហូប​អាហារ​អាមេរិក ដែល​ជា​សេវាកម្ម​ឧស្សាហកម្ម​ទៅ​កាន់​ក្រុម​ប្រឹក្សា​សណ្ដែក​បារាំង​ស្ងួត​របស់​សហរដ្ឋអាមេរិក (U.S. Dry Bean Council)។ សិក្ខា​សាលា​បណ្ដុះបណ្ដាល​នី​មួយៗ ត្រូវ​បាន​ចូលរួម​ដោយ​មេ​ចុងភៅ​ប្រហែល​ជាង ២០នាក់ ។ 

ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១២ ខែ​ធ្នូ អ្នក​រៀប​ចំ​កម្មវិធី U.S. Foods Week នឹង​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​ដៃគូ​អ្នក​នាំ​ចូល មេ​ចុងភៅ និង​ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ ពី​សកម្មភាព ជា​បន្តបន្ទាប់ ដែលបង្ហាញ​ពី​ផលិតផល​ម្ហូប​អាហារ​របស់​សហរដ្ឋអាមេរិក។

ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៩ ខែធ្នូនេះ ភោជនីយដ្ឋាន​ឈាន​មុខ​ចំនួន ១៦ កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​ពិសេស​ប៉្រូម៉ូសិន​ទៅ​លើ​មុខ​ម្ហូប​សម្រាប់ អាហារ និង​ស្រា​របស់​អាមេរិក។

ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍​ថ្ងៃ​ទី ១ និង​ទី ២ ខែ​ធ្នូ ក្រុម​ការងារ​គណៈកម្មការ​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ភោជនីយដ្ឋាន​នីមួយៗ​ដើម្បី​ភ្លក់​រសជាតិ​អាហារ​ទាំង​អស់​នោះ។ ភោជនីយដ្ឋាន​នីមួយៗ​នឹង​ត្រូវ​បាន​វាយ​តម្លៃ​ទៅ​តាម​លក្ខខណ្ឌ​ដូចជា៖ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ប្រើ​ប្រាស់​ផលិតផល​អាហារ​អាមេរិក​នៅ​ក្នុង ម៉ឺនុយ​ម្ហូប​អាហារ​ដែល​ពួកគេ​បង្កើត និង​ផ្ដល់​ជូន​ទៅ​ដល់​អតិថិជន។

នៅ​ថ្ងៃ​ទី​៤ ធ្នូ ការ​ប្រកួត​មេ​ចុង​ភៅ​វ័យ​ក្មេង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា។ មេ​ចុងភៅ​ក្មេងៗ​មក​ពី​បណ្ដា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម និង​បង្ហាញ​ពី​ជំនាញ​របស់​ពួកគេ​ក្នុង ការ​ចម្អិន និង​រៀប​ចំ​ម្ហូប​អាហារ ដែល​មាន​គ្រឿង​ផ្សំ​អាហារ​សហរដ្ឋ​អាមេរិក។ ពាន​រង្វាន់​ពិសេស​នឹង​ត្រូវ​ប្រគល់​ជូន​មេ​ចុងភៅ​វ័យ​ក្មេង​ចំពោះ​សមិទ្ធផល​របស់​ពួកគេ។

ទាំងអស់​នឹង​បញ្ចប់​នៅ​ក្នុង​ពិធី​បិទ​វគ្គ​មួយ​ដែល ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ​នេះ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ក្រុមហ៊ុន និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី U.S. Foods Week ក៏​ដូចជា​ការ​ប្រកាស​ផង​ដែរ​នូវ​លទ្ធផល អ្នក​ឈ្នះ​របស់​កម្មវិធី U.S. Food Week ប៉្រូម៉ូសិន​ម៉ឺនុយ​ម្ហូប​អាហារ និង​ការ​ប្រកួត​ប្រជែង​មេ​ចុងភៅ​វ័យ​ក្មេង​ផងដែរ។

សកម្មភាព​ទាំង​អស់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មាន​ការ​ចូលរួម​ពី សំណាក់​មេ​ចុង​ភៅ​តាម​បណ្តា​ដៃ​គូ​ភោជនីយដ្ឋាន អ្នក​នាំ​ចូល​និង អ្នក​លក់ គ្រឿង​ម្ហូប​អាហារ​ពី​សហរដ្ឋអាមេរិក និង​សេវាកម្ម​ឧស្សាហកម្ម ដែល​មាន​រៀបរាប់​នៅ​ខាង​ក្រោម។

ជា​ចុង​ក្រោយ ការ​សហការ​គ្នា​បាន​ដំណើរ​ការ​យ៉ាង​ល្អ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ដៃ​គូ​សហការ​ដែល​មាន​ដូចជា៖

  • វិទ្យាស្ថាន​ម្ហូប អាហារ​កម្ពុជា​ ដែល​បាន​ជួយ​ផ្តល់​នូវ​គំនិត គម្រោង និង​ផ្តល់​កន្លែង​ដើម្បី​បើក​កម្មវិធី​នេះ​ឡើង កន្លែង​សម្រាប់​ធ្វើ​សិក្ខា​សាលា​បណ្ដុះបណ្ដាល ក៏​ដូចជា​កន្លែង​សម្រាប់​ប្រកួត​ចុង​ភៅ​ឆ្នើម​វ័យក្មេង​ផងដែរ។  

  • សហព័ន្ធ​ទេសចរណ៍​កម្ពុជា ដែល​បាន​រៀបចំ​គម្រោង សហការ​នឹង​ធ្វើការ​ទំនាក់ទំនង ​ជា​មួយ​បណ្តាដៃ​គូ​ភោជនីយដ្ឋាន ក្នុង​ការ​ផ្សព្វផ្សាយ ម៉ឺនុយ​ប្រូម៉ូសិន។

  • សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សកម្មភាព​នេះ​នឹង​នាំ​មក​នូវ​ភោជនីយដ្ឋាន​បន្ថែម​ទៀត​សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ​មុខ​ម្ហូប។  

  • ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ និង​ការិយាល័យ​កិច្ចការ​កសិកម្ម​អាមេរិក​ប្រចាំ​ទី​ក្រុង​ហូជីមិញ ដែល​បាន​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ជាមួយ​គម្រោង​នេះ ដើម្បី​បង្ហាញ​ពី​កម្មវិធី   U.S. Foods Week​ នេះ​ទៅ​កាន់​សាធារណជន។    ខាង​ក្រោម គឺជា​បញ្ជី​នៃ​អង្គភាព​ដែល​ចូលរួម រួមមាន​ភោជនីយដ្ឋាន​ អ្នក​នាំ​ចូល​គ្រឿង​ផ្សំ​ម្ហូប​អាហារ​ពី​សហរដ្ឋអាមេរិក ដែល​គ្រឿង​ផ្សំ​ម្ហូប​អាហារ​ទាំង​អស់​នោះ ត្រូវ​បាន​ធ្វើ​អាជីវកម្ម ហើយ​ក្រុម​ការងារ​ស្សាហកម្ម​របស់​សហរដ្ឋអាមេរិក គឺ​រួមគ្នា​ដើម្បី​ធ្វើ​កម្មវិធី​នេះ​ឡើង។

ពួក​យើង​សង្ឃឹម​ថា​អ្នក​នឹង​ទៅ​ភោជនីយដ្ឋាន​ទាំង​ឡាយ​នេះ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ​ផ្សព្វផ្សាយ មឺនុយ​ប្រូម៉ូសិន របស់​ម្ហូប​អាហារ​អាមេរិក។ កុំ​ភ្លេច​សាក​ភ្លក់​រសជាតិ​ដ៏​អស្ចារ្យ​ទាំង​នោះ។

ខាង​ក្រោម​ គឺជា​បញ្ជី​រាយ​ឈ្មោះ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ឈាន​មុខ​គេ ដែល​ចូលរួម​ក្នុង​កម្មវិធី​ U.S. Foods Week ដែល​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ម៉ឺនុយ​អាហារ​របស់​សហរដ្ឋអាមេរិក៖

·         Yi Sang Riverside

·         Uy Kuyteav

·         Yi Sang Sothearos

·         World Dining

·         Kan Ji

·         Sevensea

·         Kwest

·         New York Steakhouse

·         Ocean Prime Steakhouse

·         Topaz

·         Blue Sky

·         Salt and Pepper

·         Terrazza

·         Hub Street Cocktails

·         Botanico Wine & Beer Garden

·         Exchange

  ខាងក្រោមគឺជាបញ្ជីរាយឈ្មោះ ក្រុមហ៊ុននាំចូល ម្ហូបអាហាររបស់​សហរដ្ឋអាមេរិក៖

·         LSH Cambodia

·         AusKhmer

·         Thai Huot Trading

·         Lee’s Foodservice

·         Hung Hiep (Cambodia)

·         Les Cellier’s D’Asie

  ខាងក្រោមគឺជាបញ្ជីរាយឈ្មោះក្រុមការងារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក៖

·         US Dry Bean Council

·         USA Dry Pea and Lentil Council

·         Raisin Administrative Committee

·         Potatoes USA

·         U.S. Meat Export Federation

រូបថត៖ ផ្ដល់ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់