• 2018-12-04 07:14:44
  • ព័ត៌មាន

អ្នកវិទ្យាសាស្ត្រគ្រោងបាំងកាំរស្មីព្រះអាទិ្យ ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី

  • 2018-12-04 07:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម កំពុង​សិក្សា​ពី​វិធី​ដើម្បី​បាំង​កាំរស្មី​ព្រះ​អាទិត្យ​ដែល​ចូល​មក​ផែនដី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្ដៅ។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​តម្លៃ ២,៣​លាន​ដុល្លារ​ផ្ដល់​ដោយ​ម្ចាស់​ក្រុមហ៊ុន Microsoft លោក Bill Gate ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សកលវិទ្យាល័យ Harvard នឹង​បាញ់​ភាគ​ល្អិត​​ទៅ​លើ​បរិយាកាស​កម្ពស់​ជិត ២០​គីឡូម៉ែត្រ​ពី​ផែន​ដី​ដើម្បី​ជះ​ពន្លឺ​ព្រះ​អាទិត្យ​ទៅ​កាន់​លំហ​អាកាស​វិញ។ ពួកគេ​សង្ឃឹម​ថា វា​នឹង​អាច​មាន​ឥទ្ធិពល​ស្រដៀង​នឹង​បន្ទុះ​ភ្នំ​ភ្លើង Pinatubo កាល​ពី​ឆ្នាំ ១៩៩១ ដែល​បាន​បាញ់​ស្ពាន់ធ័រ​ឌីអុកស៊ីត​ជាង ២០​លាន​តោន​ទៅ​លើ​បរិយាកាស។ ស្ពាន់ធ័រ​ឌីអុកស៊ីត​ទាំង​នេះ បាន​បាំង​ពន្លឺ​ព្រះ​អាទិត្យ​រយៈ​ពេល ១៨​ខែ និង​បញ្ចុះ​កម្ដៅ​ផែនដី ០,៥​អង្សាសេ។

គួរ​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ផល​អាក្រក់​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ដើម្បី​ជួយ​សង្គ្រោះ​ផ្កាថ្ម និង​ផ្ទាំង​ទឹក​កក​ដែល​កំពុង​រលាយ​ដោយ​សារ​ការ​ឡើង​កម្ដៅ។ ទោះ​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​ជំទាស់​និយាយ​ថា ការ​បាញ់​ភាគ​ល្អិត​ទៅ​ក្នុង​បរិយាកាស​នឹង​អាច​ប៉ះពាល់​ស្រទាប់​អូហ្សូន និង​វដ្ដ​ទឹក​ភ្លៀង​ដែល​អាច​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ជួបប្រទះ​គ្រោះ​រាំង​ស្ងួត៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់