• 2018-12-04 10:23:26
  • ការអប់រំ

សូមរំលឹក! ខែធ្នូនេះ មានទាំងពិព័រណ៍យន្តហោះ ពិព័រណ៍សៀវភៅ មានរបស់ពិសេសឲ្យអ្នកចូលរួម

  • 2018-12-04 10:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ ​មាន​កម្មវិធី​ពិព័រណ៍​ធំ​ៗ​ទាក់​ទិន​ការសិក្សា​អប់​រំ​ ​ដែល​បើក​ឲ្យ​​ចូលរួម​ជា​សាធារណៈ ​ជាពិសេស​យុវជន​ និង​សិស្ស ​និស្សិត ដែល​បំណង​ពង្រឹង និង​ពង្រីក​ចំណេះដឹង​។

​១. ពិព័រណ៍​សៀវភៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី​៧ សម្រាប់​ឆ្នាំ២០១៨​ ដែល​នឹង​ចាប់​ផ្ដើម​រៀបចំ​ជាថ្មី នៅ​ថ្ងៃ​ទី ០៧ ដល់ ០៩ ខែ​ធ្នូ​ នៅ​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ ជិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​។ អ្វី​ដែល​ពិសេស​នោះ ក្រៅ​ពី​សាធារណជន ពិព័រណ៍​សៀវភៅ ក៏​មាន​ការ​គាំទ្រ​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​នឹង​ចាត់​ឯកឧត្ដម ហ៊ុន ម៉ានី សម្រាប់​ចូលរួម​តំណាង ដោយ​នឹង​ចែក​សៀវភៅ​ប្រមាណ ១០​ម៉ឺន​ក្បាល​ ឥត​គិត​ថ្លៃ ​​ជូន​អ្នក​ចូលរួម ដើម្បី​លើក​ស្ទួយ​ការ​អាន​នៅ​កម្ពុជា។

២. ពិព័រណ៍​​យន្ត​ហោះ និង​បច្ចេកវិទ្យា លើកដំបូងនៅកម្ពុជា ជា​ឱកាសល្អ​មួយ​សម្រាប់​យុវជន​ខ្មែរ ដែល​ស្រលាញ់​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា។ ពិប័រណ៍​នេះ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាសនៅផ្លូវ២០០៤ នៅ​ថ្ងៃ​ទី​ ១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ២០១៨ ដោយ​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី។

រូបតំ​ណាង

​ក្នុង​ពិព័រណ៍​នេះ មានប្រធាន​បទ​ប្រកួតប្រជែង​​ធំមួយ គឺ​ "ការ​ធ្វើ​យន្តហោះ​កៅស៊ូ" ដែល​​មាន​ក្រុម​ចំនួន​ ១៣​ ចូល​រួម​ ដោយក្នុង​១​ក្រុម​មាន​២​នាក់។ ការប្រកួត​ប្រជែង​ធ្វើ​យន្តហោះ​កៅស៊ូ (ហោះបាន) គឺ​ផ្ដោត​សំខាន់លើ រយៈកម្ពស់នៃការហោះ រយៈពេលនៃការហោះ ចង្ងាយនៃការហោះ ការឌីហ្សាញ និង​ការ​ធ្វើ​បទ​បង្ហាញ។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង អ្នក​ចូល​រួម​​ និងបេក្ខភាពប្រកួតក៏​អាច​ទស្សនា​យន្ត​ហោះ​ចំនួន ៨ គ្រឿង (Private Jet & Helicopter) មក​ពី​ស្ថាប័ន​​ផ្សេង​គ្នាដូចជា Heli Star ជាដើម រួមទាំង​​មាន​​ Work Shop អំពី​បច្ចេកវិទ្យា​​​ជាច្រើន​ទៀត​ផងដែរ។ ​ ​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់