• 2018-12-07 09:00:12
  • សេដ្ឋកិច្ច

មុន​សម្ពោធ​ផ្លូវ​ការ​ The Peninsula Private Residences ជប់​លៀង​មុន​ឱ្យ​ សប្បាយណាណី​ម្តង

  • 2018-12-07 09:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Peninsula Private Residences បាន​រៀបចំ​កម្ម​ពិធី​ជប់​លៀ​ង​មួយ មុន​ការបើក​សម្ពោធ​លក់​ជា​ផ្លូវការ​ជូន​ដល់​អតិ​ថិ​ជន​របស់ខ្លួន កាលពី​ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​នៅ Sun& Moon, Urban Hotel ក្នុង​រាជធានី​ភ្នំពេញ​។

The Peninsula Private Residences​ ជា​ប្រភេទ​លំនៅឋាន​ឯក​ជន​បែប​ស៊ី​វី​ល័​យ ដែល​មាន​កម្ពស់​២៥​ជាន់ និង​បន្ទ​ប់​ក្រោម​ដី​, ជាមួយនឹង​បន្ទ​ប់​ស្នាក់នៅ​ដែល​បំ​ពាក់​ទៅដោយ​គ្រឿង​សង្ហា​រឹម​រួចជាស្រេច​ចំ​នួន​១៥៥​បន្ទ​ប់ និង​មាន​ទីតាំង​៣​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ក្នុង​ផ្ទៃដី​ប្រមាណ​ជា ១,៧០០​ម៉ែត្រការ៉េ ស្ថិតនៅ​ត្រើយ​ខាងកើត​ស្ពាន​ជ្រោយចង្វារ នា​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រំពឹង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០២០ នាពេលខាងមុខ​នេះ​។​

គួរបញ្ជាក់​ផង​ដែលថា គ​ម្រោង​ខុន​ដូរ The Peninsula Private Residences នឹង​ផ្តល់ជូន​នូ​វ​បរិក្ខារ​ជាច្រើន​រួមជាមួយ​និង​សេវាកម្ម​បដិសណ្ឋារកិច្ច ដើម្បី​ធ្វើ​ឱ្យ​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ម្ចាស់​លំនៅឋាន​នីមួយៗ​មាន​ភាព​ប្រសើរឡើង​។ សម្រាប់​ការ​វិនិយោគ គ​ម្រោង​នេះមាន​ផ្តល់​ការជួល​ត្រលប់មក​វិ​ញ​រហូត​ទៅដល់​ ៨%​ក្នុង​មួយឆ្នាំ ក្នុង​អំឡុងពេល​២​ឆ្នាំ​ដល់​វិនិ​យោគិនវិ​ញ​ផងដែរ​។​

សម្រាប់​ពណ៌​មាន​បន្ថែម​អំពី The Peninsula Private Residences ​សូម​ទំនាក់ទំនង​មកកាន់ កា​រិ​យាល័យ​ផ្នែក​លក់​ទូរ​សព្ទ​លេខ ០១៧ ២២២ ៧៦០ ឬ​អ៊ីម៉ែល sales@thepeninsulacambodia.com ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់