- 2018-12-06 10:35:00
- សុខភាព
មិនតិចទេ ក្នុង១ថ្ងៃ កម្ពុជាត្រូវការឈាមរាប់រយប្លោក ទុកបន្តសង្រ្គោះជីវិតមនុស្ស
- 2018-12-06 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនតិចទេ ក្នុង១ថ្ងៃ កម្ពុជាត្រូវការឈាមរាប់រយប្លោក ទុកបន្តសង្រ្គោះជីវិតមនុស្ស
ចន្លោះមិនឃើញ
ក្នុងមួយថ្ងៃៗ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាមប្រមាណ ២០០ប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ នេះបើតាមមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោក អ៊ូរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយ រកអ្នកបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស បញ្ហាឈាមមិនមែនជាបញ្ហា របស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះពលរដ្ឋជាពិសេសមន្ត្រីក្រសួងស្ថាប័នទាំងអស់ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
លោកបញ្ជាក់ថា “លើបញ្ហាឈាមបច្ចុប្បន្ន តម្រូវការឈាមគឺមានច្រើន ដោយក្នុងមួយថ្ងៃត្រូវការឈាម២០០ប្លោក ។ ទោះបីជាក្រុមចល័តរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្វើការប្រមូលឈាមយ៉ាងណា ក៏នៅតែមិនគ្រប់គ្រាន់” ។
បើតាមលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបញ្ជាក់ថា ឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមចំនួន ៧៦៥១១ប្លោក នៅទូទាំងប្រទេស ។
ដោយឡែកឆ្នាំ២០១៨នេះ អំណោយឈាមដែលទទួល និងផ្គត់ផ្គង់ឲ្យអ្នកជំងឺ ចំនួន ៨៣៩៨៤ប្លោក នៅទូទាំងប្រទេស ក្នុងនោះ មជ្ឈមណ្ឌលជាតិភ្នំពេញ មានរហូតដល់ ៥៨៣៧៩ប្លោក ៕