• 2018-12-06 11:30:00
  • ការអប់រំ

ច្បាស់​ការ! ស្គាល់ឈ្មោះសៀវភៅ​ត្រៀមចែក Free រាប់ម៉ឺន​ក្បាល នៅពិព័រណ៍​សៀវភៅស្អែកហើយ

  • 2018-12-06 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​សៀវភៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី​៧​ នឹង​ចាប់​ផ្ដើម​រៀបចំ​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ថ្ងៃទី៧, ៨ ដល់​ថ្ងៃ​ទី៩ ខែ​ធ្នូ នៅ​ក្នុង​បរិវេណ​បណ្ណាល័យជាតិ ដែលមាន​ទី​តាំង​នៅ​ខាង​មុខ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ម្ដុំ​វត្ត​ភ្នំ។

បើ​តាម​លោកស្រី ខ្លូត វិបុលឡា ​ប្រធាន​បណ្ណាល័យ​ជាតិ និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ប្រាប់ Sabay កាល​ពី​ពេល​កន្លង​ទៅ​ថា ក្រៅ​ពី​ការ​គាំទ្រ​ពី​សំណាក់​សាធារណជន ពិព័រណ៍នេះ ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គ្រោង​នឹង​មាន​ការ​ចែក​សៀវភៅ​ដោយឥតគិតថ្លៃ​ប្រហែល ១០ម៉ឺនក្បាល ដល់អ្នកទៅចូលរួម ដើម្បីលើកម្ពស់ការអាននៅកម្ពុជា។

សូម​បញ្ជាក់​ថា សៀវភៅ​ដែល​គ្រោង​នឹង​ចែក​មាន បី​ក្បាល​ដែល​មាន​ចំណង​ជើង​ខុស​ៗ​គ្នា ហើយ​ត្រូវ​បាន​បោះពុម្ពផ្សាយ ​កាលពីជិត១០០ឆ្នាំមុន ។ សៀវភៅ​ដែល​ត្រៀម​ចែក​ជូន​ គឺបន្ទាប់​ពី​បាន​រៀបរៀង​ឡើង​វិញ​ជាថ្មីនោះ​ មាន​ដូចជា ១. សៀវភៅ​ស្រី​ហិតោបទេស ២. សៀវភៅ​ក្រម​ង៉ុយ និង៣. សៀវភៅ អ៊ូ ចុង។ អ្នកចូលរួមមានការរំពឹងទុកថាអានកើនដល់ ប្រមាណ​ ៧​ម៉ឺន​នាក់ ដែល​នឹង​មក​ចូលរួម​នៅ​ក្នុង​ពិព័រណ៍សៀវភៅ​លើក​ទី​៧ នៅ​​បណ្ណាល័យ​ជាតិស្អែកនេះ។

ប្រភពរូប ដើមអម្ពិល

អត្ថបទ៖ ពៅ រក្សា

មតិយោបល់