• 2018-12-07 03:06:01
  • ការអប់រំ

ស្វែង​យល់​ពី​របៀប​ដាក់​អាហារូបករណ៍​ពី​ស្ថានទូត និង​បញ្ញវន្ត​ជាច្រើន​រូប​ ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​៧ នា​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ!

  • 2018-12-07 03:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • តើ​ធ្លាប់​គិត​ចង់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​អត់?

  • តើ​អាច​ស្វែង​រក​ព័ត៌មាន​តាម​ណា? ធ្វើ​យ៉ាង​ម៉េច​ទើប​គេ​ឲ្យ​អាហារូបករណ៍? គួរ​ត្រៀម​អ្វី​ខ្លះ​សម្រាប់​ប្រលង?

  • សមត្ថភាព​ប៉ុណ្ណា​ទើប​អាច​ដាក់​អាហារូបករណ៍​ទទួល​បាន​ជោគជ័យ?

នា​ពាក់​កណ្ដាល​ ខែ​ធ្នូ​នេះ សន្និសីទ​អាហារូបករណ៍​នឹង​ធ្វើ​ឡើង​ជា​លើក​​ទី​៧ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​លើ​នេះ ក៏​ដូចជា​ផ្ដល់​នូវ​គន្លឹះ​សំខាន់​ផ្សេងទៀត​សម្រាប់​ត្រៀម​ខ្លួន​ក្នុង​ការ​បង្កើន​អត្រា​ជោគជ័យ​ខ្ពស់​ក្នុង​អាហារូបករណ៍​ថ្នាក់​តំបន់ និង​អន្តរជាតិ ដោយ​មាន​ការ​ចូលរួម​ពី​ស្ថាន​ទូត​ធំៗ ស្ថាប័ន​ផ្ដល់​អាហារូបករណ៍ និង​អតីត​និស្សិត​អាហារូបករណ៍​ជាច្រើន​រូប​នៅ​ថ្ងៃទី ​១៥ ខែ​ធ្នូ ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

សន្និសីទ​អាហារូបករណ៍​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ ៦​ឆ្នាំ​ជាប់គ្នា ដែល​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា​ប្រមាណ​ជាង ៨ ០០០នាក់ ដែល​មាន​បំណង​ចង់​ដាក់​អាហារូបករណ៍​ទៅ​សិក្សា​លើ​មុខ​ជំនាញ និង​ក្នុង​ប្រទេស​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន។ សម្រាប់​ចុង​ឆ្នាំ​ ២០១៨​នេះ សន្និសីទ​អាហារូបករណ៍​លើក​ទី​៧ នឹង​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​សំខាន់​ៗ​ដូចជា៖

• ស្គាល់​អាហារូបករណ៍​ល្បីៗ​ជាង ៣០​ប្រភេទ

• រៀន​ស្វែង​រក​អាហារូបករណ៍​គ្រប់​កម្រិត

• រៀន​ការ​ស្នើ​សុំ​ផ្ទាល់​ទៅ​កាន់​សកលវិទ្យាល័យ​ក្រៅ​ប្រទេស

• រៀន​សរសេរ Personal Statement និង Study Plan

• ត្រៀម​សម្ភាសន៍ និង​បំពេញ​បែប​បទ

ក្នុង​នោះ​ផង​ដែរ វត្ដ​មាន​ស្ថានទូត ស្ថាប័ន​ផ្ដល់​អាហារូបករណ៍​ធំៗ និង​អតីត​និស្សិត​អាហារូបករណ៍​ជាច្រើន​រូប នឹង​ធ្វើ​បទ​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ឲ្យ​មាន​ប្រសិទ្ធភាព រួម​ទាំង​ព័ត៌មាន​បន្ថែម​ពី​តម្រូវការ និង​លក្ខខណ្ឌ​នៃ​អាហារូបករណ៍​ល្បីៗ​ចាប់ពី​កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​វគ្គ​សិក្សា​ខ្លី។ បន្ថែម​ពី​នោះ សិស្ស​និស្សិត​នឹង​យល់​ដឹង​បន្ថែម​អំពី​ជំហាន​នៃ​ការ​រៀបចំ​ខ្លួន​ដូចជា​ពិន្ទុ តេស្ត​ភាសា​បរទេស កិច្ចការ​សហគមន៍ និង​អាច​វាយ​តម្លៃ​សមត្ថភាព​របស់​ខ្លួន ​ហើយ​បំពេញ​បន្ថែម​នូវ​ភាព​ខ្វះ​ចន្លោះ​ដែល​មាន​សារៈសំខាន់​ដល់​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​អាហារូបករណ៍។

មិន​តែ​ប៉ុណ្ណោះ សិស្ស​និស្សិត​ក៏​អាច​ស្វែង​យល់​បន្ថែម​ពី​ការ​ធ្វើ​តេស្ដ​ស្ដង់ដា IELTS  ដែល​ជា​តម្រូវ​ការ​ទូទៅ​សម្រាប់​អាហារូបករណ៍ កម្មវិធី​ហ្វឹកហ្វឺន​ភាសា​អង់គ្លេស និង​ព័ត៌មាន​អាហារូបករណ៍​ផ្សេងៗ​ទៅ​កាន់​ប្រទេស​អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗ ដែល​ផ្ដល់​ដោយ​វិទ្យាស្ថានACE និង IDP ។

សំបុត្រ​ចូល​រួមមាន​តម្លៃ​ត្រឹម ៦ដុល្លារ ចាប់ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨ និង ៧​ដុល្លារ ក្នុង​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨។ កម្ម​វិធី​នេះ​រៀបចំ​ដោយ ក្រុមហ៊ុន​អនុស្សារ ឧបត្ថម្ភ​ធំ​ដោយ​ថ្នាំ​ពណ៌ជាតិ និង សហការ​ឧបត្ថម្ភ​ដោយ IDP។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​ផេក Scholarship Conference Anussa ឬ ទូរសព្ទលេខ 012 230 140៕

ស្វែងរកព័ត៌មានបន្ថែម​ តាមរយៈតំណនេះ៖

អត្ថបទ៖ ដៃគូសហការ

មតិយោបល់