- 2018-12-07 16:05:56
- ព័ត៌មាន
ក្រុមហ៊ុនពីរ រួមគ្នាធ្វើយុទ្ធនាការមនុស្សធម៌ និងបរិច្ចាគថវិកា ៤០លានរៀល ដល់អង្គការស្នាមញញឹមកម្ពុជា
- 2018-12-07 16:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនពីរ រួមគ្នាធ្វើយុទ្ធនាការមនុស្សធម៌ និងបរិច្ចាគថវិកា ៤០លានរៀល ដល់អង្គការស្នាមញញឹមកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Co., Ltd បានបរិច្ចាគថវិកា ៤០ លានរៀលដល់ អង្គការស្នាមញញឹមកម្ពុជា កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨។ ការងារមនុស្សធម៌នេះជាយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” ដែលឆ្នាំនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរ ដ៏គួរឲ្យភ្ញាក់ផ្អើលបើធៀបទៅនឹងឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការបរិច្ចាគថវិកាពីយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០ លានរៀល ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់កុមារកម្ពុជាដែលខ្វះខាត គ្មានទីពឹង ដើម្បីឲ្យពួកគេមានឱកាសទទួលបានការព្យាបាល ថែទាំ និងមានស្នាមញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។ ឆ្នាំនេះ ការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាង អ្នកគាំទ្រ ទំព័រហ្វេសប៊ុករបស់ “ស៊ូគូប៊ូស៊ុ” ** “Hi-Herb**” និង KODOMO (កូដូមុ) ផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបន្តទៀតថា គំនិតផ្ដួចផ្ដើម និងចក្ខុវិស័យ នៃយុទ្ធនាការសប្បុរសធម៌ 3L (Life. Love. Laugh) សម្រាប់កុមារកម្ពុជា គឺក្នុងគោលបំណងធ្វើឲ្យគុណភាព នៃជីវិត របស់ពួកគេ មានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជាដោយផ្ដល់នូវសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ពីព្រោះសេចក្ដីស្រឡាញ់មានអត្ថន័យធំធេងខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបាន ដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការផ្ដល់ជូន នូវស្នាមញញឹម ចំពោះយើងទាំងអស់គ្នា។
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតក្នុងការផលិតនូវផលិតផលប្រើប្រាស់ក្នុងគេហដ្ឋាន ដែលមានគុណភាពល្អជាច្រើនប្រភេទមានដូចជា ផលិតផល សាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ ស៊ូគូប៊ូស៊ុ ឡេលាបខ្លួន ស៊ូគូប៊ូស៊ុ ផលិតផលថែរក្សាមាត់ធ្មេញដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញម៉ាក Hi-Herb ព្រមទាំងផលិតផលសម្រាប់ទារក ម៉ាក កូដូមុ ផងដែរ៕