• 2018-12-08 02:13:26
  • សេដ្ឋកិច្ច

ព្រលានយន្ដហោះថ្មីនៅប៉េកាំងតម្លៃជាង ១១ប៊ីលានដុល្លារ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

  • 2018-12-08 02:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលាន​យន្ដហោះ​ថ្មី​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ឈ្មោះ Daxing កំពុង​ត្រូវ​បាន​សាង​សង់​ដើម្បី​ពង្រីក​ផ្លូវ​ចេញ​ចូល​តាម​អាកាស​មក​កាន់​ប្រទេស ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​ក្រោយ។

គម្រោង​នេះ ត្រូវ​បាន​រចនា​ដោយ​ស្ថាបត្យករ Zaha Hadid និង​ដៃ​គូ​របស់​នាង ហើយ​ត្រូវ​​បាន​ហៅ​ឈ្មោះ​ក្រៅ​ថា​ព្រលាន​យន្ដហោះ​ផ្កាយ​សមុទ្រ​ដោយ​សារ​រូប​រាង​របស់​វា។ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ប៉េកាំង និង​នៅ​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី Tiananmen Square ព្រលាន​យន្ដហោះ Daxing ​បាន​ចាប់​ផ្ដើម​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ ២០១៤ ក្នុង​ទំហំ​ទឹក​ប្រាក់ ១១,៥​លាន​ដុល្លារ​ជាមួយ​នឹង​បុគ្គលិក​ជាង ៤​ម៊ឺន​នាក់​កំពុង​បន្ដ​ការ​សាង​សង់។ ជាមួយ​គ្នា​ដែរ Daxing ត្រូវ​បាន​សាងសង់​ក្នុង​គោល​បំណង​ទទួល​អ្នក​ដំណើរ​ជាង ៧២​លាន​នាក់ និង​ទំនិញ​២​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ​មុន​ឆ្នាំ ២០២៥។

យ៉ាង​ណា​ក៏​មិញ ការ​សាង​សង់​មិន​ទាន់ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ ដោយ​តាម​គម្រោង​រំពឹង​​ថា Daxing នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ថ្ងៃទី ៣០​ខែ​មិថុនា​ឆ្នាំ ២០១៩ និង​បើក​ទ្វារ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣០​ខែ​កញ្ញា​ឆ្នាំ ២០១៩៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់