• 2018-12-08 04:19:23
  • ព័ត៌មាន

ឌូបៃបើកផ្សារទំនើបបណ្ដែតទឹកដំបូងបង្អស់ លក់សម្រាប់ម្ចាស់នាវាកម្សាន្ដផ្ទាល់ខ្លួន

  • 2018-12-08 04:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបបណ្ដែតទឹក​ដំបូង​បង្អស់​ក្នុង​ពិភពលោក ត្រូវ​បាន​បើក​ដំណើរ​ការ​ក្នុង​ទីក្រុង​ឌូបៃ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ផ្សារទំនើបបណ្ដែតទឹក​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​កែច្នៃ​​នាវា​ពិសេស​មួយ​ដោយ Aquatic Architects Design Studio ហើយ​ត្រូវ​ដាក់​ឈ្មោះ​ថា Aqua Pod។ ការ​ដាក់​ផ្សារ​បណ្ដែត​ទឹក​នេះ ធ្វើ​ឡើង​ដោយ​ផ្សារ​ទំនើប Majid Al Futtaim ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​ឌូបៃ​ក្នុង​គោល​បំណង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទាំង​លើ​គោក និង​លើ​ទឹក។ អតិថិជន​អាច​មក​ទិញ​ដោយ​ម៉ូតូ​ទឹក ឬ​នាវា​កម្សាន្ត​ផ្ទាល់​ខ្លួន។ លើស​ពី​នេះ​ទៀត អតិថិជន​នៅ​លើ​នាវា​ធំៗ អាច​ធ្វើ​ការ​កុម្ម៉ង់ និង​ដឹក​ជញ្ជូន​ដល់​ទី​កន្លែង​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ផ្សារទំនើបបណ្ដែតទឹក​នេះ អាច​ដំណើរ​ការ​បាន​អាស្រ័យ​នឹង​កត្តា​អាកាស​ធាតុ ហើយ​បើក​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ម៉ោង​១០ ព្រឹក​រហូត​ដល់​៧ ព្រឹក៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់