- 2018-12-09 07:18:21
- ព័ត៌មាន
វីដេអូ Prank ធ្វើពុតជាលួចគ្រឿងអលង្ការកំពុងពេញនិយមនៅចិន (វីដេអូ)
- 2018-12-09 07:18:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Prank ធ្វើពុតជាលួចគ្រឿងអលង្ការកំពុងពេញនិយមនៅចិន (វីដេអូ)
ចន្លោះមិនឃើញ
វីដេអូបែបកំប្លែងដែលគេនិយមហៅថា prank ចុងក្រោយនេះ ល្បិចធ្វើពុតជាលខ្សែកហើយរត់សំដៅទៅទ្វារដើម្បីឲ្យបុគ្គលិកលក់គ្រឿងអលង្ការដេញតាមទាំងប្រផឹតប្រផើយកំពុងទទួលបានការពេញនិយមនៅចិន។
នៅក្នុងវីដេអូឃ្លីបគេឃើញ pranker ក្រោយលខ្សែករួចក៏ធ្វើពុតជារត់សំដៅទៅទ្វារ ដែលបុគ្គលិកលក់ ភ្លាមៗផ្លោះទូលក់គ្រឿងអលង្ការដើម្បីដេញតាម តែ pranker ជំនួសឲ្យការរុញទ្វាររត់ទៅក្រៅ គេបានឈប់កន្លែងណាមួយក្នុងហាង ដូចជាដើរទៅមើលគ្រឿងអលង្ការផ្សេង ឬ រត់ទៅលមុខកញ្ចក់ជាដើម។
បន្ទាប់ពីដឹងថាវាជាវីដេអូ prank អ្នកលក់ខ្ទប់មុខខ្លួនឯងហើយសើច ដោយអស់សំណើច ព្រោះខំតែរត់តាម។
និន្នាការពេញនិយមមួយនេះដើមឡើយចេញពីប្រទេសម៉ាឡេស៊ី នៅពេលដែលស្រ្តីម្នាក់ធ្វើវីដេអូបែបកំប្លែងដោយពុតជាលួចស្បែកជើង។ ប៉ុន្តែ pranker នៅចិនចម្លងតាមដោយលេងឈុតគ្រោះថ្នាក់ជាងម៉ាឡេស៊ី។
យ៉ាងណាក្តី វីដេអូ prank លួចគ្រឿងអលង្ការរបៀបនេះគ្រោះថ្នាក់បំផុតប្រសិនបើសន្តិសុខចាត់វិធានការមុនដឹងការពិត pranker អាចនឹងមានគ្រោះថ្នាក់៕