• 2018-12-10 02:32:36
  • ព័ត៌មាន

បារាំងប្រកាសបិទ ទួអេហ្វែលបណ្ដោះអាសន្ន ក្រោយផ្ទុះការតវ៉ាខ្លាំងពេញប៉ារីស

  • 2018-12-10 02:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​បារាំង​ដឹក​នាំ​ដោយ​ប្រធានាធិបតី Emanuel Macron បាន​ប្រកាស​បិទ​ទួអេហ្វែល​កាល​ពី​ថ្ងៃ​សៅរ៍​ក្រោយ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង។

ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល ៤​សប្ដាហ៍​មក​ហើយ​ដោយ​ក្រុម​អាវ​កាក់​ពណ៌​លឿង (Yellow Vests) ដោយ​សារ​ការ​ឡើង​ពន្ធ​ប្រេង​សាំង។ ដោយ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្ដិសុខ និង​សុវត្ថិភាព ប៉ូលិស​បាន​បញ្ជា​ឲ្យ​បិទ​សារមន្ទីរ​មួយ​ចំនួន​រួម​ទាំង Grand Palais, តំបន់​វប្បធម៌​ដូចជា The Opera និង​ហាង​មួយ​ចំនួន​នៅ​កណ្ដាល​ក្រុង​ប៉ារីស​រួម​ទាំង​ទួអេហ្វែល​ផងដែរ។ យោង​តាម SETE ឲ្យ​ដឹង​ថា "ការ​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ឥឡូវ​នេះ មិន​អាច​ឲ្យ​យើង​ទទួល​ភ្ញៀវ​បាន​ដោយ​សុវត្ថិភាព​នោះ​ទេ។”

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ដំឡើង​ថ្លៃ​ប្រេង​ជាង ២០%​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង​ពី ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល (ធុង​ចំណុះ ២០០លីត្រ) ទៅ ៨៦,០៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ខែ​តុលា ខណៈ មនុស្ស​ជាង ៤០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់