• 2018-12-12 07:08:49
  • សេដ្ឋកិច្ច

ធនាគារពិភពលោក៖ ម៉ាឡេស៊ី កំពុងក្លាយជាប្រទេសមានចំណូលខ្ពស់ និងអភិវឌ្ឍន៍

  • 2018-12-12 07:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ពិភពលោក បាន​អះអាង​ថា ប្រទេស​ម៉ាឡេស៊ី កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​កម្រិត​ប្រាក់​ចំណូល​ខ្ពស់ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នា​ថ្ងៃ​ពុធ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​ភាព​ចម្រុះ និង​បាន​ឈរ​លើ​គ្រឹះ​ដ៏​រឹងមាំ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​ប្រទេស​ទៅ​កម្រិត​បន្ទាប់​មួយ​ទៀត។

លោកស្រី Victoria Kwakwa

លោកស្រី Kwakwa បាន​បន្ថែម​ថា «យើង​សូម​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ ដើម្បី​ពង្រឹង​ស្ថាប័ន អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ការពារ​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​សង្គម។ ក្រុម​ធនាគារ​ពិភពលោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​គាំទ្រ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ដំណើរការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​នេះ»។

គួរ​ឲ្យ​ដឹង​ថា លោកស្រី Kwakwa កាល​ពី​ថ្ងៃ​ច័ន្ទ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤ថ្ងៃ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​ជួប​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Lim Guan Eng និង​អភិបាល​ធនាគារ​ម៉ាឡេស៊ី លោក Shamsiah Mohd Yunus ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់