• 2018-12-13 03:14:51
  • ព័ត៌មាន

ចម្លែកមែន! សាលាមួយនៅម៉ាឡេស៊ី ទាល់តែសិស្សចេះអ៊ុតខោអាវ ទើបអាចចូលរៀនបាន

  • 2018-12-13 03:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សិស្ស​ម្នាក់​ដែល​រៀន​នៅ​សាលា Sekolah Menengah Sains Lahad Datu, Sabah ស្ថិត​ក្នុង​ក្រុង Lahad Datu ប្រទេស​ម៉ាឡេស៊ី បាន​បង្ហោះ​រូប​ថត​ច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ សិស្ស​កំពុង​អ៊ុត​ខោ​អាវ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​សម្ភាសន៍ មុន​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ចូល​រៀន។

លោក Hasif ដែល​ជា​អតីត​សិស្ស​នៃ​សាលា​ខាង​លើ ចាប់​ពី​ឆ្នាំ ២០១០ ដល់ ២០១៤ បាន​អះអាង​ថា កាល​ជំនាន់​លោក​រៀន មិន​មាន​ការ​ធ្វើ​តេស្ត​បែប​នេះ​ឡើយ ដោយ​វា​ទើប​តែ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា Hasif និយាយ​ថា លោក​មិន​ធ្លាប់​គិត​សោះ​ថា សាលា​នឹង​ដាក់​បញ្ចូល​ការ​អ៊ុត​ខោ​អាវ​នៅ​ក្នុង​បទសម្ភាសន៍​ជ្រើសរើស​សិស្ស​ថ្មី ប៉ុន្តែ​លោក​បាន​បន្ថែម​ថា វា​ជា​រឿង​ល្អ​ព្រោះ​សិស្ស​នឹង​មិន​ពាក់​អាវ​ជ្រីវជ្រួញ​មក​រៀន​នា​ពេល​ព្រឹក​ទៀត​ឡើយ។

និស្សិត​នៃ​សាកលវិទ្យាល័យ Universiti Putra Malaysia ខាងលើ បាន​ឲ្យ​ដឹង​ទៀត​ថា ថ្វី​បើ​វា​ហាក់​បី​ដូច​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​តូច​មួយ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​បង្រៀន​ដល់​សិស្ស យ៉ាង​ហោច​ណាស់​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​នៅ​ក្នុង​សាលា​ដែរ៕

ចុច​អាន៖

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់