• 2018-12-14 03:45:24
  • ព័ត៌មាន

ក្មេងតូចត្រូវការមើលថែបង្រៀនឲ្យត្រូវក្បួន បើរវល់ខ្លាំង ជម្រើសថ្នាក់រៀនថ្មីនេះល្អបំផុត​

  • 2018-12-14 03:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ធម្មជាតិ​របស់​ក្មេងៗ  បើ​គេ​កាន់​តែ​លេង​​ ​គេ​ក៏​កំពុង​តែ​រៀន​ដែរ។ រាល់​សកម្មភាព​របស់​ក្មេង នឹង​ផ្តល់​អ្វី​មួយ​ជា​ទុន​ដល់​ការ​វិវឌ្ឍ​បញ្ញា​ស្មារតី​របស់​គេ​។ ​ការ​ដែល​ឆាប់​ដាក់​គេ​ក្នុង​បរិយាកាស​រៀន​សូត្រ​បែប​លេង​កម្សាន្ត​តាំង​ពី​តូច នឹង​ជួយ​ឲ្យ​គេ​កាន់​តែ​ឆាប់​រីក​ចម្រើន​ និង​ចាប់​​ទម្លាប់​ល្អៗ ពិសេស​គឺ​ការវិវឌ្ឍន៍​ផ្នែក​ភាសា និង​ទំនាក់ទំនង​»។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​គ្រូ​ជន​ជាតិ​អង់គ្លេស Vanessa អគ្គ​នាយិកា​នៃ​សាលា​មត្តេយ្យ​ My Little Pumpkin។

ដោយ​មើល​ឃើញ​ពី​ចំណុច​សំខាន់​ទាំង​នេះ សម្រាប់​វគ្គ​សិក្សា​ឆ្នាំ​ថ្មី សាលា​មត្តេយ្យ​អន្តរជាតិ My Little Pumpkin បាន​សម្រិត​សម្រាំង​​បង្កើត​ឲ្យ​មាន​ថ្នាក់​បង្រៀន​ថ្មី​មួយ​ឈ្មោះ​ថា «Ducking»​ ដែល​កាន់តែ​ធំ និង​ពិសេស​ជា​ង​មុន ជាមួយ​ការ​ទទួល​មើល​ថែ​ទាំ​សិស្ស​រហូត​ដល់​ទៅ ១១ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់​ឪពុក​ម្តាយ​ដែល​រវល់​ខ្លាំង និង​ធ្វើ​ឲ្យ​ការ​បង្រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ក្មេង​តូច ចាប់​ពី​វ័យ​តូច ៦ខែ ដល់​ ១៨ខែ។

ថ្នាក់​ថ្មី​នេះ​នឹង​មាន​ទំហំ​​​ធំ​ជាង​មុន មាន​កម្មវិធី​បង្រៀន​ច្រើន មិន​ឲ្យ​ក្មេង​ធុញទ្រាន់​ឡើយ ​​ដូចជា ម៉ោង​តន្ត្រី (Music time ) ,និទានរឿង (Story time) ,ម៉ោង​លេងកម្សាន្ត និង​លេងល្បែង​​ប្រាជ្ញា (Play time) ,លេង​ជុំគ្នា​ ហាត់ប្រាណ សិល្បៈ​គំនូ ដែល​បង្រៀន​ដោយ​​គ្រូ​ជំនាញ​ ៣នាក់ និង​ជំនួយ​ការ​គ្រូ​ដល់ទៅ​៥នាក់​ ដើម្បី​ឲ្យ​ការ​មើលថែ និង​បង្ហាត់​បង្រៀន​សម្រេច​បាន​​ផ្លែផ្កា និង​ដិត​ដល់​បំផុត។

«ម្តាយ​ឪពុក​អាច​ដាក់​កូន​នៅ​សាលា​ចាប់​ពី​ម៉ោង​ ៧ព្រឹក​ទៅ រហូតដល់​ម៉ោង ៦ល្ងាច ដែល​នេះ​អាច​ជួយ​សម្រួល​ច្រើន​ដល់​ឪពុកម្ដាយ​មមាញឹក​នឹង​ការងារ និង​ចង់​រក​កន្លែង​មើល​ថែ​កូន​ ដែល​មិន​ត្រឹមតែ​ធានា​សុវត្ថិភាព​ទេ​ ថែម​ទាំង​ឲ្យ​គេ​មាន​ឱកាស​បាន​រៀន​សូត្រ​ និង​លេង​សប្បាយ​ជាមួយ​ក្មេង​ឯ​ទៀត​ដែល​ជួយ​ឲ្យ​គេ​លូតលាស់​កាន់​តែ​ប្រសើរ​ទាំង​​បញ្ហា​ស្មារតី និង​កាយ​សម្បទា​»។ លោក​ស្រី​បញ្ជាក់​បន្ថែម។​​​

ចាប់​ផ្តើម​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​ពី​ថ្ងៃ​នេះ ដោយ​កំណត់​ចំនួន​សិស្ស​ក្នុង ១​ថ្នាក់​តែ ១២​នាក់​ប៉ុណ្ណោះ។

ប្រញាប់​ឡើង! ៨នាក់ដំបូងដែល​ចុះ​ឈ្មោះ​រៀន​ពេញ ១ឆ្នាំ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៣០ % ភ្លាម។

ព័ត៌មាន​បន្ថែម​លម្អិត​សូម​ទាក់​ទង ៖

  • អាសយដ្ឋាន ៖ ផ្ទះ​​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​
  • ​លេខ​ទូរ​សព្ទ ៖ 087 288 988
  • E-mail ៖ admin@mylittlepumpkinphnompenh.com
  • Website ៖ My Little Pumpkin Phnom Penh
  • Facebook ៖ My Little Pumpkin International Preschool​​៕

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់