• 2018-12-16 02:26:44
  • ព័ត៌មាន

មកមើលរូបថតចាក់ពណ៌ បង្ហាញទិដ្ឋភាពសង្គ្រាមកូរ៉េ កម្របានឃើញពីមុន

  • 2018-12-16 02:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ស-ខ្មៅ បង្ហាញ​ឲ្យ​ឃើញ​ភាព​ភ័យ​រន្ធត់ និង​​វីរភាព​នៅ​ក្នុង​សង្គ្រាម​កូរ៉េ ត្រូវ​បាន​គេ​យក​មក​ចាក់​ចេញ​ជា​ពណ៌​ធម្មជាតិ។ រូបថត​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ជា​ច្រើន ក្នុង​អំឡុង​សង្គ្រាម​រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ ១៩៥០ និង​បាន​បញ្ចប់​ជា​មួយ​នឹង​បទ​ឈប់​បាញ់​នៅ​ឆ្នាំ ១៩៥៣។

រូប​ថត​ស-ខ្មៅ​ទាំង​នោះ​ត្រូវ​បាន​ចាក់​ពណ៌​ដោយ លោក Royston Leonard មក​ពី​ទីក្រុង Cardiff ប្រទេស Wales ដោយ​ក្នុង​មួយ​សន្លឹក​លោក​ត្រូវ​ចំណាយ​ពេល​ចន្លោះ​ពី ៤ ទៅ ៥ ម៉ោង។

គួរ​ឲ្យ​ដឹង​ថា សង្គ្រាម​កូរ៉េ​បាន​ផ្ទុះ​ឡើង​ដោយ​សារ​កូរ៉េខាងជើង​កុម្មុយនិស្ត​ឈ្លាន​ពាន​កូរ៉េខាងត្បូង បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​តាម​ព្រំដែន៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​រូប​ថត​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់