• 2018-12-17 06:32:37
  • សេដ្ឋកិច្ច

សាំងធម្មតា និង​ប្រេងម៉ាស៊ូត​ មាន​តម្លៃ​ស្មើគ្នា​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ

  • 2018-12-17 06:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា​តម្លៃ​ប្រេង​សាំង និង​ម៉ាស៊ូត​លក់​នៅ​តាម​ស្ថានីយ​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃម្សិល​មិញ​​រហូត​ដល់​បំណាច់​ឆ្នាំ​នេះ​នឹង​មាន​តម្លៃ ​៣ ៣៥០រៀល​ក្នុង​មួយ​លីត្រ។

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០១៨ របស់​ក្រ​សួង​ពាណិជ្ជកម្ម​ ដែល​អ្នក​សារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃនេះ​ បញ្ជាក់​ថា​តម្លៃ​លក់​រាយ​របស់​ប្រេងសាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​នឹង​មាន​តម្លៃ​៣ ៣៥០រៀល​ក្នុង​មួយ​លីត្រ​ដូច​គ្នា។ បើ​តាម​ក្រ​សួង​ តម្លៃ​នេះគិត​ចាប់តាំងពី​ថ្ងៃទី​១៦ ខែ​ធ្នូ រហូត​ដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៨។

គួរ​បញ្ជាក់ថា​កាល​ពី​១៥​ថ្ងៃមុន​តម្លៃសាំង​ធម្មតា​ក្នុង​មួយ​លីត្រ៣ ៤៥០រៀល និង​ម៉ាស៊ូតមាន​តម្លៃ​៣ ៥០០​រៀល​ក្នុង​មួយ​លីត្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់