• 2018-12-23 03:00:38
  • ព័ត៌មាន

ក្តៅៗ! រលកយក្សស៊ូណាមិ វាយប្រហារឥណ្ឌូនេស៊ី ស្លាប់និងរបួសជាង៦០០នាក់

  • 2018-12-23 03:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​មាន​មនុស្ស​ចំននួន ៤៣នាក់​បាន​ស្លាប់ និង ៥៨៤នាក់​ផ្សេង​ទៀត​បាន​រងរបួស បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមិ បាន​វាយប្រហារ​លើ​តំបន់​ឆ្នេរ​សមុទ្រ Sunda Strait របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ​តែម្តង។

ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​នេះ​និយាយ​ថា មនុស្ស​២នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ហើយ​អគារ​រាប់​រយ​ខ្នង​បាន​រង​ការ​ខូច​ខាត។ ភ្នាក់ងារ​នេះ​ដដែល​អះអាង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​រលក​យក្ស​ស៊ូណាមិ​នេះ​ឡើយ គឺ​អាច​មក​ពី​ការ​រអិល​បាក់​ដី​ក្រោម​បាត​សមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Krakatoa ផ្ទុះ​ឡើង។

ភ្នំ​ភ្លើង Krakatoa

គួរ​ឲ្យ​ដឹង​ថា តំបន់​ឆ្នេរ​សមុទ្រ Sunda Strait ស្ថិត​នៅ​ចន្លោះ​រវាង​កោះ Java និង Sumatra ដែល​ភ្ជាប់​សមុទ្រ Java Sea ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា។ យ៉ាងណាមិញ ចំនួន​អ្នក​ស្លាប់​ខាង​លើ ត្រូវ​បាន​រាយការណ៍​នៅ​តំបន់ Pandeglang, South Lampung និង Serang តែ​ប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់