- 2018-12-24 02:12:26
- ព័ត៌មាន
ស្លាប់ និងរបួសជាង ១ពាន់នាក់ ក្នុងគ្រោះមហន្តរាយស៊ូណាមិនៅឥណ្ឌូណេស៊ី
- 2018-12-24 02:12:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ និងរបួសជាង ១ពាន់នាក់ ក្នុងគ្រោះមហន្តរាយស៊ូណាមិនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
មន្រ្តីឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយស៊ូណាមិនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ២២២នាក់ របួស ៨៤៣នាក់ និង ២៨នាក់បាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ Aljazeera នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានអះអាងថា ចំនួននេះ នឹងកើនឡើងបន្ថែមទៀត ដោយសារតែជនរងគ្រោះ មិនទាន់ត្រូវបានសង្គ្រោះអស់នៅឡើយ ហើយក៏មិនទាន់មានរបាយការណ៍ជាក់លាក់ពីគ្រប់តំបន់នូវចំនួនអ្នករងគ្រោះនេះផងដែរ។
ស៊ូណាមិ ដែលបង្កឡើងដោយសារភ្នំភ្លើងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅច្រកសមុទ្រ Sunda Strait ដែលស្ថិតនៅចន្លោះកោះជ្វា និងកោះសូម៉ាត្រា។ កម្ពស់រលកប្រមាណ ២០ម៉ែត្រនៃស៊ូណាមិនេះ បានវាយប្រហារផ្ទះ និងសណ្ឋាគាររាប់រយ ដែលស្ថិតនៅតាមឆ្នេរសមុទ្រនៃកោះទាំង២នេះ៕
ចុចអាន៖