• 2018-12-26 04:10:00
  • ការអប់រំ

កុំច្រេញច្រុញងូតទឹកឲ្យកូនង៉ែតទៀត ដឹង៥រឿងនេះហើយ ប្រុសៗក៏អាចជួយប្រពន្ធបានដែរ

  • 2018-12-26 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្រាល​កូន​រួច​ ការ​​ងូត​ទឹក​ឲ្យ​ទារក​ នឹង​តម្រូវ​ឲ្យ​មាន​ប្រចាំ​រៀងរាល់​ថ្ងៃ ដើម្បី​រក្សា​អនាម័យ។ វា​អាច​ជា​រឿង​ពិបាក​បន្តិច​សម្រាប់​អ្នក​ម្ដាយ​ថ្មីថ្មោង ប៉ុន្តែ​អ្នក​ម្ដាយ ពិសេសលោកឳពុក ឬ​សមាជិក​គ្រួសារ​ដទៃ គួរ​យល់​ដឹង​អំពី​វិធី​សាស្ត្រ​នេះ​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ​ជា​អត្ថ​ប្រយោជន៍​ សុវត្ថិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ទារក។

រូបតំណាង

បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក​ មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ចុះ​ផ្សាយ​ពី​ដំណាក់កាល​នៃ​ការ​ងូត​ទឹក​ឲ្យ​ទារក​ ដើម្បី​ជូន​ជា​ចំណេះ​ដឹង​សម្រាប់​លោក​អ្នក​អាច​ត្រៀម​លក្ខណៈ និង​អាច​អនុវត្ត​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ដូច​ខាងក្រោម។

១. ការ​ត្រៀម​លក្ខណៈ​ទុក​ជាមុន

លោក​អ្នក​គួរ​ត្រៀម​ទុក​ជាមុន ដើម្បី​មាន​ផាសុកភាព និង​ទារក​មាន​ភាព​សុខ​ស្រួល លោកអ្នក​អាច​ប្រើ​កាយវិការ​ថ្នម​ៗ និយាយ​លេង​ជាមួយ​ទារក និង​ប្រុងប្រយ័ត្ន​ពេល​ណា​ដែល​មាន​ភាព​ត្រជាក់។

រូបតំណាង

២. ការរៀបចំ

  • សម្ភារៈ​គ្រប់គ្រាន់ និង​នៅ​ទំនេរ​ (ថ្មី)

  • ការ​គោរព​អនាម័យ

  • កាយវិការ សកម្មភាព​សម​ហេតុ ​សម​ផល។

៣. ការ​ថែទាំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ហ្មត់ចត់

ជំហាន​ដំបូង​មុន​ធ្វើការ​ថែទាំ

  • គ្រប់​សម្ភារៈ​ទាំងអស់​ត្រូវ​​រៀបចំ​ក្នុង​បន្ទប់​ដែល​ត្រូវ​ងូត​ទឹក ដូចជាៈ កាធុន​ងូតទឹក ​ទែរម៉ូមែត្រ​វាស់​កម្ដៅ​ វាស់​ទឹក​និង​ទារក កន្សែង សំលៀកបំពាក់ កន្ទប​របស់​ ទារក កុំប្រេស សំឡី ធុង​សំរាម​នៅ​ជិត។

  • សម្ភារៈ និង​កន្លែង​ងូត​ត្រូវ​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ

រូបតំណាង
  • សីតុណ្ហភាព​ទឹក​ត្រូវ​បាន​ត្រួត​ពិនិត្យ (បើ​គ្មាន​ទែម៉ូម៉ែត្រ​សំរាប់​វាស់ ត្រូវ​យក​សីតុណ្ហភាព​ជាមួយ​ផ្នែក​ខាង​ក្នុង​នៃ​ដើម​ដៃ)

  • បញ្ចូល​ទឹក​ ៣៨​អង្សារសេ (បើ​ចាំ​បាច់​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់)

  • ប្រុងប្រយ័ត្ន​ចំពោះ​គុណភាព និង​សីតុណ្ហភាព​នៃ​ទឹក។

៤. នៅពេលងូតទឹក

  • លាង​ដៃ​មុន​ការ​ចាប់​ផ្ដើម​ថែទាំ

  • ជៀសវាង​ការ​ធ្វើ​ឲ្យ​ទារក​រងា (ទារក​នៅ​ស្រាត​រយៈ​ពេល​ខ្លី​បំផុត)

  • លើក​ដាក់​ទារក​ជាមួយ​កាយ​វិការ​ៗ​ថ្នម និង​និយាយ​ជាមួយ​ទារក

រូបតំណាង
  • ដក​កន្ទប​សំអាត​កន្លែង​គូថ​ បើ​សិន​មាន​លាមក។ លាង​ដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អ៊ី​ដ្រូអាល់​កុល​លីក

  • លាង​សំអាត​រាង​កាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប​បើ​ចាំ​បាច់

  • ជូត​សំអាត​តាម​លំដាប់​ដូច​នេះ ផ្នត់ ក ក្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ (ខាង​លើ​ និង​ក្រោម)។

៥. ចំណុច​ត្រូវ​ប្រុង​ប្រយ័ត្ន

នៅ​ខាងក្រៅ​នៃ​ប្រដាប់​ភេទ (ទៅ​ពី​ក្រោម​ពោះ​ដល់​រន្ធ​គូថ) និង​គូថ។

  • ចាប់​ទប់​ទារក​ក្រោម​ក្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក
រូបតំណាង
  • សំងួត​ឲ្យ​បាន​ល្អ​ដោយ​ផ្ដិត​ថើៗ ជា​ពិសេស​កន្លែង​ផ្នត់

  • ជូត​សំអាត​មុខ (ប្រយ័ត្ន ត្រចៀក និង​ភ្នែក)

  • ធ្វើការ​ថែទាំ​សំអាត​ផ្ចិត

  • ពាក់​កន្ទប​ថ្មី​ស្អាត

  • ពាក់​សំលៀកបំពាក់​ផ្នែក​ខាង​លើ​ នៃ​ទារក

  • បិទ​កន្ទប និង​បញ្ចប់​ការ​ពាក់​សំលៀកបំពាក់​របស់​ទារក

រូបតំណាង
  • លាង​សំអាត​ដៃ​ដោយ​សាប៊ូ ឬ​ទឹក​អ៊ី​ដ្រូអាល់​កុល​លីក (Solution Hydro Alcoolique)។

ក្រោយ​ពេល​ងូត​ទឹក

  • ដាក់​ទារក​ក្នុង​កន្លែង​សមរម្យ និង​គ្រប​កម្រាល​ស្អាត

  • ជូត​សម្អាត​សម្ភារៈ និង​ទីតាំង​ងូត​ទឹក

  • រៀប​ទុក​ដាក់​សម្ភារៈ

  • លាង​សំអាត​ដៃ ជា​ការ​ស្រេច។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់