• 2019-01-01 02:02:16
  • ព័ត៌មាន

យប់​ឆ្លង​ឆ្នាំមិន​បានទៅ​មើល​ផ្ទាល់​នៅ​វិមាន​ឈ្នះ ឈ្នះ គ្រាន់​ឃើញ​រូប​ក៏​រំភើប​

  • 2019-01-01 02:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​ឆ្លង​ឆ្នាំ​នៅ​វិមានអនុស្សាវរីយ៍​ «នយោបាយ​ឈ្នះ ឈ្នះ» យប់​មិញមាន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​ចូល​រួម​ដើរ​លេង​កម្សាន្ត និង​មើល​ការ​បាញ់​កាំជ្រួច​​សម្រាប់​អបអរ​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ។

បើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក សម្តេច ហ៊ុន សែន កាលពី​យប់​មិញ​មាន​ប្រ​ជា​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​មួយ​នេះ​នៅ​វិមាន​ឈ្នះ ឈ្នះ។​

គួរ​រំឭក​ថា​ឆ្នាំ​២០១៨ នេះ​ជា​ខួប​២០​ឆ្នាំ​ដែល​កម្ពុជា​បាន​បញ្ចប់​នូវ​សង្គ្រាម​ស៊ីវិល ខណៈ​​​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ១៩៩៨ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​គោល​នយោបាយ​ឈ្នះ ឈ្នះ បាន​បង្រួប​បង្រួមជាតិ ឯកភាព​ទឹក​ដី សុខសន្តិភាព និង​ការ​អភិវឌ្ឍ។ នេះ​​បើ​តាម​សំណេរ​នៅ​លើ ទំព័រ​ហ្វេស​ប៊ុក​សម្តេច ហ៊ុន សែន ដដែល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់