• 2019-01-02 04:50:00
  • សុខភាព

កុំចេះតែជឿតាមគេ! មកដឹង​ ៣ចំណុច ពីអ្នកជំនាញ​ជំងឺក្រិនថ្លើម

  • 2019-01-02 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ក្រិន​ថ្លើម​ គឺ​ជា​ការ​ខូចខាត​នូវ​កោសិកា​ថ្លើម​ដែល​ធ្វើ​អោយ​ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​របស់​វា​បាន​ធម្មតា។ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ចុះ​ផ្សាយ​រៀបរាប់​ពី​ចំណុច​សំខាន់​ៗ ដែល​ជា​ការ​សម្គាល់នៃជំងឺ​ក្រិន​ថ្លើម ​សម្រាប់​ចែករំលែក​ជូន​សាធារណជន។

រូបតំណាង

១. មូលហេតុ​ចម្បង​

នៅ​ប្រទេស​កម្ពុជា​យើង​ ជំងឺ​ក្រិន​ថ្លើម​បណ្ដាល​មក​ពី​មូលហេតុ​ចម្បង​ចំនួន​ ៣គឺៈ

  • ជំងឺ​រលាក​ថ្លើម​ប្រភេទ B

  • ជំងឺ​រលាក​ថ្លើម​ប្រភេទ C

រូបតំណាង
  • ការ​បរិភោគ​ស្រា​រយៈ​ពេល​យូរ។

ក្រៅ​ពី​នេះ​ក៏​មាន​មូលហេតុ​ផ្សេងទៀត ​ដូចជា​ការ​រលាក​ថ្លើម​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​រយៈ​ពេល​យូរ​ ដោយ​មិន​មាន​វេជ្ជ​បញ្ជា​ត្រឹមត្រូវ ដោយ​ខ្លាញ់​រុំ​ថ្លើម ឬដោយ​លើស​ជាតិ​ដែក។

២. រោគសញ្ញា

ជា​ទូទៅ​នៅ​ដំណាក់កាល​ដំបូង ជំងឺ​ក្រិន​ថ្លើម​មិន​មាន​​រោគ​សញ្ញា​អ្វី​ធំ​ដុំ​នោះ​ទេ។​ បើ​យក​ចិត្ត​ទុក​ដាក់​យើង​អាច​ឃើញ​អ្នក​ជំងឺ​មាន​ភ្នែក​ពណ៌​លឿង​ជាង​ធម្មតា។ ជំងឺ​ក្រិន​ថ្លើម​លេច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ រោគ​សញ្ញា​ទាំង​នោះ​រួមមានៈ

  • កើត​លឿង 

  • សរសៃ​ឈាម​រាង​ដូច​ផ្កាយ​តូច​ៗ​រាង​ដូច​ផ្កាយ​នៅ​លើ​ដង​ខ្លួន

  • ទាច​ទឹក 

  • ក្អួត​ឈាម បត់​ជើង​ធំ​មក​មាន​ឈាម​ ឬ​លាម​ខ្មៅ​ ដោយ​មាន​ការ​បែក​សរសៃ​ឈាម​ក្នុង​បំពង់​អាហារ 

  • វង្វេង​បាត់​ស្មារតី​ឬ​សន្លប់។

៣. ការ​ធ្វើ​រោគវិនិច្ឆ័យ

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ក្រិន​ថ្លើម​ គឺ​ពឹង​ផ្អែក​លើ​ការ​វិភាគ​ទៅ​លើ​រោគ​សញ្ញា​របស់​អ្នក​ជំងឺ​និង​អេកូ​ពោះ។ ប្រភព​ពី​ទំព័រហ្វេស​ប៊ុក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​បញ្ជាក់​បន្ត​ថា នៅ​ដំណាក់កាល​ដំបូង​ការ​ធ្វើ​រោគវិនិច្ឆ័យ​អាច​មាន​ការ​លំបាក​ដោយ​អ្នក​ជំងឺ​ មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​ពឹង​ទៅ​លើ​ការ​ធ្វើ​ហ្វី​ប្រូ​ស្គេន ឬ​ការ​បូម​យក​កោសិកា​ថ្លើម​ទៅ​ពិនិត្យ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់