• 2019-01-03 08:40:03
  • ការអប់រំ

មានអ្នកជំពាក់លុយ តែមិនហ៊ានទារចំៗ អាចបញ្ចេញចរិត៥យ៉ាងនេះ ដឹងតែគេភ្ញាក់ខ្លួនព្រើត

  • 2019-01-03 08:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ទៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ចង់​ប្រឡេះ​លុយ​ចេញ​ពី​ហោប៉ៅ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ខ្ចី​នោះ​ទេ តែ​ក៏​ព្រោះ​តែ​មិត្តភាព និង​ទឹក​ចិត្ត​មិន​អាច​កាត់​ថ្លៃ​បាន​ ទើប​មនុស្ស​ម្នាក់​ហ៊ាន​យក​លុយ​ខំ​រក​ដោយ​ញើស​ឈាម​ឲ្យ​ម្នាក់​ទៀត​ខ្ចី។ ដូច្នេះ​ហើយ​បើ​មាន​លុយ​កាល​ណា​ត្រូវ​រូតរះ​យក​ទៅ​សង់​ឲ្យ​គ្រប់​ចំនួន និង​តាម​កាល​កំណត់​ច្បាស់​លាស់។ ករណី​មិន​ព្រម​សង​តាម​ពាក្យ​សន្យា មិន​ថា​កូន​បំណុល​នោះ​ធ្លាប់​ជា​មនុស្ស​ជិត​ស្និទ្ធ​ប៉ុណ្ណា​ក៏​ដោយ អ្នក​គួរ​បង្ហាញ​ទង្វើ​៥​យ៉ាង​ដូច​ខាង​ក្រោម​នេះ៖

១. ត្អូញត្អែរ​អំពី​ការ​ចំណាយ​ដ៏​ច្រើន​លើសលប់​របស់​យើង​នៅ​ចំពោះ​មុខ​គេ

ចំណុច​នេះ ​ម្ចាស់​បំណុល​គួរ​តែ​ត្អូញត្អែរ​ ឫ​រៀបរាប់​អំពី​ការ​ចំណាយ​ដ៏​ច្រើន​របស់​យើង​នៅ​ចំពោះ​មុខគេ មាន​ន័យ​ថា ចង់​បញ្ជាក់​ថា កំពុង​អស់​លុយ​ចាយ​ហើយ និង​ជា​វិធីសាស្ត្រ​បែប​ត្រជាក់មួយ​ដើម្បី​រំលឹក​អ្នក​ជំពាក់​លុយ។ ដូច្នេះ​ក្នុង​នាម​គេ​ជា​កូន​បំណុល គួរ​ណាស់​តែ​យល់​ពី​ការ​លំបាក​របស់​មិត្តភក្ដិ និង​គួរ​តែ​សរសើរ​ពី​សីលធម៌​របស់​យើង ដែល​មិន​មក​ទារ​លុយ​បែប​កាចៗ​ តែ​ប្រើ​វិធីសាស្ត្រ​ទន់ភ្លន់​ចំពោះគេ ហើយ​ក៏​ប្រញាប់​សង​មិត្តភក្ដិ​ភ្លាម​ៗ​ដែរ។

រូបតំណាង

២. ឧស្សាហ៍​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជុំវិញ​រឿង​អ្នក​មិន​សងលុយ

នេះ​គឺជាវិធីសាស្ត្រ​ក្រើន​រំលឹក​កូន​បំណុល បែប​បច្ចេកវិទ្យា​ គឺ​ឧស្សាហ៍​សរសេរ​ Quote អំពី​រឿង​អ្នក​ជំពាក់​លុយ ឫ​បង្ហោះ​រូប​កាបូប​លុយ​ទទេ​ស្អាត និង​សរសេរ​បែប​បញ្ឆិតបញ្ឆៀង​ជា​ច្រើន​ទៀត គ្រាន់​តែ​មិន​បញ្ជាក់​ចំៗ​ឈ្មោះ​ប៉ុណ្ណោះ។ ប្រសិន​ជា​កំពុង​ជំពាក់​លុយ​យើង ហើយ​ឃើញ​ករណី​បែប​នេះ​លោត​នៅ​លើ​ផ្ទាំង Newsfeed លើ​ហ្វេសប៊ុក​របស់គេ គេ​នឹង​ភ្ញាក់​ខ្លួន​ ថា​យើង​បង្ហោះ​ថាឲ្យ​​នរណាឃើញ គឺ​ប្រាកដ​ជា​គេ​នេះ​ហើយ ដែល​ជំពាក់​លុយ​គេ​រាប់​ខែ​មិន​ព្រម​សង។

៣. ធ្វើ​ជា​មក​រក​ខ្ចី​លុយ​អ្នក​កំពុង​ជំពាក់​ខ្លួន

ចម្លែក​ទេ ដែល​នៅ​សុខ​ៗ ​ស្រាប់​តែ​ម្ចាស់​បំណុល​មក​សួរ​រក​ខ្ចី​លុយ កូន​បំណុល​របស់​ខ្លួន​ទៅ​វិញ? នេះ​គឺ​ជា​វិធីសាស្ត្រ​​បែប​ក្ដៅ​ៗ ចំ​កណ្ដាល​មុខ​ហើយ។ ​នេះ​ជា​ការ​ទារ​លុយ​បែប​ចិត្តសាស្ត្រ ក្ដៅ​ស៊ី​រាក់​ត្រជាក់​ស៊ី​ជ្រៅ​របស់​ម្ចាស់​បំណុល ដែល​បង្ហាញ​ថា មិន​ដឹង​ជា​មាន​រឿង​អ្វី​កើត​ឡើង​ទេ បើ​គេ​នៅ​តែ​មិន​ព្រម​សង​លុយ។

រូបតំណាង

៤. ទៅ​សួរ​ដោយ​ត្រង់​ៗថាបើកប្រាក់​ខែនៅ មាន​ចាំ​ទេថា​ជំពាក់​លុយ​អ្នក​ណា?

បន្ទាប់​ពី​ការ​អត់​ធ្មត់​របស់​ម្ចាស់​បំណុល ចាប់​ផ្ដើម​ធ្លាក់​ចុះ នេះ​គឺ​ជា​វិធីសាស្ត្រ​សួរ​បញ្ឆិតបញ្ឆៀង តែ​បែប​ចំៗ។ ករណី​ក្នុង​នាម​ជា​ម្ចាស់​បំណុល​អាច​ទៅ​សួរ​ត្រង់​ៗ​ថា៖ «បើក​ប្រាក់​នៅ?» «កាល​ណា​បាន​សង​លុយ​គ្នា?» «ជិត​ដាច់​ឆ្នាំ​ហើយ​គ្នា​ត្រូវ​ការ​លុយ​ប្រើប្រាស់» ​ជា​ដើម។ បើ​ម្ចាស់​បំណុល​មក​សួរ​ត្រង់​បែប​នេះ​ហើយ តើ​គេ​អាច​បន្ត​ទុល​លុយ​​ទៀតទេ?

៥. ធ្វើ​មុខ​ស្ងួត​ៗ​លែង​សូវ​មាត់​ករ​ពេល​ជួប​គេ

ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា មិត្ត​ភក្ដិ​សំណព្វ​ចិត្ត​ដែល​ព្រម​ឲ្យ​លុយ​គេ​ខ្ចី​នោះ ​កំពុង​អន់​ចិត្ត​រឿង​ជំពាក់​មិន​សង​ទាន់​សង​នឹង​ហើយ គ្មាន​អ្វី​ក្រៅ​ពី​រឿង​ហ្នឹង​ទៀត​ទេ។ ជំហាន​ដំបូង​ យើង​គ្រាន់​តែ​មិន​មាត់​មិន​ករ​តែ​ប៉ុណ្ណោះ តែ​ជំហាន​បន្ទាប់​ទៀត គ្មាន​អ្នក​ណា​អាច​ស្មាន​ទុក​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ ដូច្នេះ​​គេ​ត្រូវតែ​សង​លុយ​ជា​បន្ទាន់ គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​បំផុត ដើម្បី​យក​មក​ដោះស្រាយ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់