• 2019-01-03 09:40:00
  • ការអប់រំ

រៀនស្កប់ស្កល់នឹងជីវិត ចាកឆ្ងាយពីភាពលោភលន់ តាម៤ចំណុចវិជ្ជមានបំផុតនេះខ្លះក៏ល្អ

  • 2019-01-03 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ មនុស្ស​គ្រប់​គ្នា​រមែង​ប្រាថ្នា​រស់​នៅ​មានភាព​រីករាយ ក្នុង​ជីវិត​ដ៏វិជ្ជមានមួយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ជីវិត​មនុស្ស​យើង​ គឺ​តែង​មាន​ឡើង មាន​ចុះ មាន​ន័យ​ថា វា​មិន​អាច​ចេះ​តែ​ដូច​យើង​ចង់​បាន​នោះ​ទេ។ លោក​អ្នក​ខ្លះ​ប្រហែល​ជា​ធ្លាប់​លឺ​ហើយ​ពាក្យ​ថា វិជ្ជមាន និង​អវិជ្ជមាន ពាក្យ​ទាំង២នេះ អាច​មាន​ន័យ​ជំនួស​​ឲ្យ​រឿង​ល្អ និង​រឿង​មិន​ល្អ​ដូច្នេះ​ដែរ។

រូបតំណាង

៤ចំណុច​ខាងក្រោម​នេះ អាច​ជា​ចំណែក​ជួយ​អ្នក​ឲ្យ​ចេះ​ស្កប់ស្កល់​នឹង​ជីវិត រស់នៅ​ពោរពេញ​ដោយ​ភាព​វិជ្ជមាន ដែល​គ្រប់​គ្នា​តែង​ប្រាថ្នា​បំផុត។

១. គ្រប់គ្រង​ការ​គិត​ខ្លួនឯង

រូបតំណាង

ចំណុច​ដំបូង​នេះ សំដៅ​ដល់​ការ​គ្រប់គ្រង​ការ​គិត​ខ្លួន​អ្នក​ផ្ទាល់​។ ​មិន​ថា​សុខ ឬ​ទុក្ខ​ទេ ច្បាស់​ណាស់ គឺ​មាន​តែ​អ្នក​ទេ​ដែល​ដឹង​ច្បាស់ ដូច្នេះ​បើ​អ្នក​ចេះ​គ្រប់គ្រង នោះ​អ្នក​នឹង​មិន​ងាយ​ចេះ​រំជើបរំជួល​ ឬ​ម្ដង​រីករាយ​ចង់​ហោះ ម្ដង​កើត​ទុក្ខ​សឹង​ដាច់​ខ្យល់​នោះ​ទេ។

ដូច្នេះ សូម​ប្រយ័ត្ន​ផង ហើយ​រៀនបន្សាំ​ខ្លួន​ឲ្យ​ចាស់​ទុំ​ជាង​មុន មិន​ឆេវឆាវ ធ្វើ​អ្វី​តាម​អារម្មណ៍។ រាល់​ពេល​ធ្វើ​អ្វី ត្រូវ​ចេះ​គិត​វែង​ឆ្ងាយ​ច្បាស់​លាស់ នឹង​អាច​រៀនដឹង​ខ្លះ​អ្វី​ជា​លទ្ធផលក៏ល្អដែរ។

២. ចងចាំ​ជា​និច្ច​ពាក្យ​ថា វិជ្ជមាន

រូបតំណាង

មិន​ខុស​ទេ បើ​យើង​ចង់​បាន​សេចក្ដី​សុខ និង​មាន​តែ​ភាព​វិជ្ជមាន គឺ​អ្នក​ត្រូវ​ចេះ​ទន្ទេញ​ពាក្យ​នេះ ឲ្យ​ជាប់​មាត់​ដើម្បី​រំលឹក​ខ្លួន​ឯង​ជានិច្ច កុំ​ឲ្យ​ភ្លេច។ អ្វី​ដែល​សំខាន់ ហើយ​ជួយ​អ្នក​ឲ្យ​ឆាប់​សម្រេច​គោលដៅ​នោះ គឺ​កុំ​ភ្លេច​អនុវត្ត​អំពើ​ល្អ​ផង ដោយ​សុចរិត មិនមែន​ដេក​ទន្ទេញ ហើយ​អត់​មាន​សកម្មភាព​អ្វី​នោះ​ទេ។

រូបតំណាង

៣. រៀន​ស្គាល់ និង​ដឹង​អ្វី​ទៅ​នាំ​បញ្ហា

បើ​តាម​លោក Mark Manson អ្នក​និពន្ធ​ល្បី​ឈ្មោះ ​មួយ​រូប​បាន​សរសេរ​សៀវភៅ​ឈ្មោះ The Subtle Art of not Giving A F*ckបាន​បញ្ជាក់​ថា ជា​ការ​ពិត​មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​កើតមាន​ក្នុង​ជីវិត​មនុស្ស។ ប៉ុន្តែ​អ្នក​អាច​មិន​ចាំ​បាច់​ត្រូវ​ខ្វល់ខ្វាយ​ច្រើន​ពេក​ទេ ប៉ុន្តែ​តាម​ជាក់​ស្ដែង ​គឺ​វា​មិន​អាច​ទៅ​រួច​ឡើយ។ ចំណុច​នេះ បើ​នៅ​ក្នុង​ជីវភាព​រស់នៅ គឺ​វិញ​វា​តែង​មាន​ទាំង​រឿង​ល្អ និង​រឿង​មិន​ល្អ​នានា ដែល​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​គេច​មិន​បាន។ ដូច្នេះ​ហើយ ចាំ​បាច់​យើង​ត្រូវ​រៀន​ដឹង​ពី​បញ្ហា ហើយ​អ្វី​ទៅ​ដែល​អាច​ជា​ឫស​គល់​នាំ​បញ្ហា។

៤. រៀន​និយាយ​បដិសេធ ឬ​ថា ទេ ខ្លះ​ទៅ

រូបតំណាង

អ្នក​មិន​អាច​​ត្រូវ​តែ​និយាយ​យល់​ព្រម​គ្រប់​ពេល ​រហូត​មិន​ហ៊ាន​បដិសេធ​រាល់​ការ​ស្នើសុំ​នានា​ពី​អ្នកដទៃ​នោះ​ទេ។ បើ​ដឹង​ថា​អ្នក​ធ្វើ​វា​មិន​បាន​ល្អ ឬ​រវល់​ដក​ដៃ​មិន​រួច​ទេ សូម​ប្រាប់​ទៅ​អ្នក​មក​ស្នើ​សុំ​ដោយ​សម្រួល បង្ហាញ​ពី​ការ​បដិសេធ។ សូម​កុំ​ទ្រាំ ឬ​បង្ខំ​ចិត្ត​ទទួល​ធ្វើ​ទទឹង​ទិស ទាំង​ដឹង​ថា​ខ្លួន​ធ្វើ​មិន​កើត​។ សម័យនេះ កុំ​រវល់​តែ​នៅ​ខ្លាច​ចិត្ត​គេ ដោយ​បង្ខំ​ខ្លួន​ឯង​ធ្វើ​គ្រប់​១០០​មុខ ព្រោះខ្លាចគេថាអន់ រហូត​ឆៅ​យក​ជា​ការ​មិន​បានសូម្បីតែ១ ខាត​ពេល ហើយ​នាំ​​ខ្មាស​គេ​ជាង​ការ​និយាយ​បដិសេធ​​មុន​ទៅ​ទៀត។

ប្រភព៖ lifehack ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់