• 2019-01-05 09:00:00
  • ស្នេហា

ច្បាស់ការ! លែងស្ទាក់ស្ទើរទៀត រឿងបរិច្ចាគជួយពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមាររាប់ម៉ឺននាក់

  • 2019-01-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បញ្ជាក់​​ពី​​ព័ត៌មាន​សំខាន់​ៗ​ ជូន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដែល​ចង់​ចូលរួម​ជំនួយ​សប្បុរសធម៌​ទៅ​តាម​លទ្ធភាព ដើម្បី​ជួយ​ជា​ចំណែក​ជួយ​កុមារ​កម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា។

កន្លង​ទៅ​មាន​ចម្ងល់​មួយ​ចំនួន​ធ្លាប់​បាន​លើក​ឡើង​ទាក់ទង​នឹង​មធ្យោបាយ​ដើម្បី​ការ​បរិច្ចាគ​ដែល​ចំ​គោលដៅ និង​បាន​ទៅ​ដល់​ដៃ​គ្រូពេទ្យ ដើម្បី​ជួយ​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​ ឲ្យ​មាន​ជា​ញញឹម​ជាថ្មី តាម​រយៈ​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ និង​ប្រកប​ដោយ​គុណភាព។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Sopor Tep ដែល​បាន​សួរ​ថា តើ​មាន​អ្នក​ដើរ​ប្រមូល​មូលនិធិ​គន្ធបុប្ផា​ដែរ​ទេ?

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ មូលនិធិគន្ធបុប្ផាកម្ពុជា បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ មិន​មាន​ក្រុម​ការងារ​ណា​មួយ​ដើរ​ប្រមូល​ថវិកា​ឡើយ​ លើកលែង​តែ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​គត់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ឱ្យ​ធ្វើការ​ប្រគំ​តន្ត្រី​ប្រមូល​ថវិកា​ កាល​ពី​រាត្រី​ឆ្លង​ឆ្នាំ​តែ​ប៉ុណ្ណោះ

រូបភាព Screenshot ពីទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ មូលនិធិគន្ធបុប្ផាកម្ពុជា

សូម​ជម្រាប​ថា បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ មូលនិធិ គន្ធបុប្ផាកម្ពុជា បាន​បន្ត​ថា ប្រសិន​បើ​លោកអ្នក​ចង់​ចូល​រួម​បរិច្ចាគ​ ដើម្បី​ជួយ​ដល់​ដំណើរការ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​ លោក​អ្នក​អាច​ដឹង​ព័ត៌មាន​ទាំង​នេះ​លម្អិត។

  • ការ​បរិច្ចាគ​តាម​រយៈ​ធនាគារ​ កាណាឌីយ៉ា៖ លេខ​គណនី​ប្រាក់​រៀល ០០១-០០០៤៥១៧៣៤៨ និង​លេខ​គណនី​ប្រាក់​ដុល្លារ ០០១-០០០៤៥១៧៣៣៧

  • ការ​បរិច្ចាគ​តាម​រយៈ​ សេវា​ផ្ទេរ​ប្រាក់ Wing (ដោយ​មិន​គិត​ថ្លៃ​សេវា)៖ លេខ​កូដ​សម្រាប់​ប្រាក់​រៀល ៥៥៥៩ និង​សម្រាប់​ប្រាក់​ដុល្លារ ៥៥៥៨ 

  • ទំនាក់ទំនង​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា៖ ច្រក​ចេញ​ចូល​តែ​មួយ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ផ្លូវ​លេខ៩២ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ។ ទូរសព្ទ​លេខ ០៦១ ៧០១ ១១១ និង ០៩៦ ៧០១ ១១១១

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម