• 2019-01-06 08:07:56
  • ការអប់រំ

ធ្លាយខ្ទេច! អតីត​ចោរ​ម្នាក់​ចែករំលែក​​គន្លឹះ​ ៩​យ៉ាង​ការពារ​រថយន្ត​របស់​អ្នក​ពី​ការលួច

  • 2019-01-06 08:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ចោរ​លួច​របស់របរ​ផ្សេងៗ ឬ សូម្បី​តែ​ឡាន​របស់​អ្នក​ក្នុង​រយៈពេល​តែ​២០​វិនាទី​ប៉ុណ្ណោះ​។

យោង​តាម​អតីត​ចោរ​ម្នាក់ លោក និង បក្ខពួក​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​លឿន​បំផុត​ ព្រោះ​នៅ​ពេល​ពួកគេ​កំពុង​វាយ​បំបែក​កញ្ចក់​ឡាន​ អាច​មាន​នរណា​ម្នាក់​ឃើញ​ហើយ​ទូរស័ព្ទ​ទៅ​ប៉ូលីស។ ពួកគេ​មិន​កំណត់​​គោលដៅ​ទៅ​លើ​រថយន្ត​ដែល​ទុក​ចោល​យូរ​ទេ ប៉ុន្តែ​​ទៅ​លើ​រថយន្ត​ដែល​ម្ចាស់​ទើប​ចត ឬ ឈប់​មួយ​ភ្លែត​ដើម្បី​ដាក់​អីវ៉ាន់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Brightside។

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​៩​យ៉ាង​ដើម្បី​ការពារ​រថយន្ត​របស់​អ្នក​ពី​ការ​លួច​​

១ ដាក់​របស់​មាន​តម្លៃ​របស់​អ្នក​នៅ​​កន្លែង​ដាក់​អីវ៉ាន់

ចោរ​មាន​ពេល​វេលា​តិចតួច​ណាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​លួច​របស់​ក្នុង​ឡាន ហើយ​ពួកគេ​ស្ទើរ​តែ​មិន​មាន​ពេល​បើក​កន្លែង​ដាក់​អីវ៉ាន់ ព្រោះ​ពួកគេ​ផ្តោត​ទៅ​ប្រមូល​របស់​ក្នុង​ឡាន​ច្រើន​ជាង។

២ ចត​ឡាន​នៅ​កន្លែង​ភ្លឺ

អតីត​ចោរ​បាន​ប្រាប់ Brightside ថា​លោក​និង​បក្ខពួក​មិន​ដែល​ធ្វើ​សកម្មភាព​លួច​​ទៅ​លើ​ឡាន​ណា​ដែល​ចត​នៅ​កន្លែង​ភ្លឺ​ទេ ព្រោះ​អាច​នឹង​ងាយ​គេ​មើល​ឃើញ។

៣ លាក់​របស់​មាន​តម្លៃ​ក្រោម​កៅអីឡាន

ចោរ​ជា​ច្រើន​នឹង​មើល​​ក្នុង​ឡាន​សិន​ថា​តើ​មាន​របស់​មាន​តម្លៃ​ក្នុង​ឡាន​អត់​មុន​ពួកគេ​សម្រេច​ចិត្ត​បំបែក​កញ្ចក់​ឡាន។

៤ បិត​ស្កុត​

កញ្ចក់​ខ្មៅ​ក៏​អាច​ការពារ​ឡាន​របស់​អ្នក​ពី​ការ​លួច ព្រោះ​ចោរ​មើល​មិន​ឃើញ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​របស់​អ្នក។

៥ តម្តើង​ GPS លើ​ឡាន​របស់​អ្នក

សម្រាប់​ចោរ​ជំនាញ ពួកគេ​នឹង​តាមដាន​ថាតើ​មាន​ប្រព័ន្ធ​ GPS បំពាក់​លើ​រថយន្ត​របស់​អ្នក​ឬ​អត់។ ត្រូវ​ចាំ​ថា GPS គួរ​តែ​បំពាក់​ក្រោម​រថយន្ត​របស់​អ្នក។

៦ បង្ហាញ​ថា​ឡាន​របស់​អ្នក​ការពារ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព

ចោរ​ភាគ​ច្រើន​អាច​នឹង​ដើរ​ចេញ​ពី​ឡាន​របស់​អ្នក​ពេល​ឃើញ sticker នេះ​ព្រោះ​ម្ចាស់​រថយន្ត​មាន​បំណង​ជូន​ដំណឹង​ថា​ឡាន​ពួកគេ​ត្រូវ​បានការពារ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​។

ប៉ុន្តែ​ប្រសិន​បើ​ឡាន​របស់​អ្នក​មាន​តម្លៃ​ថ្លៃ ហើយ​ខ្លាច​គេ​លួច អ្នក​ត្រូវ​តម្លើង​ថ្ម​មួយ​គ្រាប់​ទៀត ព្រោះ​​ពួកគេ​អាច​នឹង​កាត់​ខ្សែ​របស់​ថ្ម​ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​សំឡេង​រោទិ៍។

៧ ម៉ាក​មួយ​ចំនួន​គេ​ពេញ​និយម​លួច​ជាង​​ម៉ាក​ដទៃ

ឧទាហរណ៍​នៅ​ឆ្នាំ ២០១៦ រថយន្ដ Toyota Camry ចំនួន​ ១៦ ៧៣២ គ្រឿង​ត្រូវ​បាន​ចោរ​លួច​នៅ​សហរដ្ឋអាមេរិក​។

៨ កុំ​ទុក​សោរ​ចម្លង​នៅ​ក្នុង​ឡាន ឬ ក្នុង​ផ្ទះ

ទុក​សោរ​នៅ​ក្នុង​ឡាន​ឬ​ក្នុង​ផ្ទះ​ដែល​គ្មាន​សុវត្ថិភាព​ប្រៀប​បាន​នឹង​ទុក​សោរ​ឲ្យ​ចោរ​ជិះ​ឡាន​អ្នក​ទៅ​យ៉ាង​សង្ហារ​ដូច​ខ្លួន​គេ​ជា​​ម្ចាស់​ឡាន។

៩ កុំ​ទុក​លុយ​ក្នុង​ឡាន៖​

ទុក​លុយ​ក្នុង​ឡាន ដោយ​អ្នក​គិត​ថា​ងាយ​នឹង​យក​វា​មក​ប្រើប្រាស់​ ប្រៀប​បាន​នឹង​អ្នក​អញ្ជើញ​ចោរ​ឲ្យ​មក​គាស់​ឡាន​របស់​អ្នក​អីចឹង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់