• 2019-01-06 07:21:08
  • ចរាចរណ៍

តើ​ដឹង​ទេ​ថា ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ-ប៉ោយប៉ែត ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង?

  • 2019-01-06 07:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ជិះ​រថភ្លើង​មួយ​ចំនួន​អាច​ដឹង​ពី​ថេរវេលា​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ហើយ ប៉ុន្តែ​មួយ​ចំនួន​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​អំពី​ការ​ចំណាយ​ពេលវេលា​នៃ​ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ ដល់​ប៉ោយប៉ែត ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង និង កាល​វិភាគ​នៃ​ការ​ចេញ​ដំណើរ​នៃ​រថភ្លើង​ផងដែរ។

សូមចុចអាន៖ ទំនងតើ! មកដឹងតម្លៃជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត និងថ្លៃផ្ញើម៉ូតូ កង់

យោង​តាម​ផេក​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ត្រូវ​ចំណាយ​ពេល​ជិត​១២ម៉ោង ដោយ​ចេញ​ដំណើរ​ពី​ភ្នំពេញ​វេលា​ម៉ោង ៧ព្រឹក​ ដល់​ប៉ោយ​ប៉ែត​នៅ​វេលា​ម៉ោង​ជិត ៧យប់។

ចង់​ដឹង​ច្បាស់​សូម​មើល​តារាង​កាលវិភាគ​ខាង​ក្រោម​នេះ៖

គួរ​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ចាប់​ផ្ដើម​ការ​សាង​ដំបូង​ក្នុង​ឆ្នាំ​១៩២៩ ហើយ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម។ ក្រោយ​បញ្ចប់​សង្គ្រាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​កសាង​ផ្លូវ​ដែក​នេះ​ត្រូវ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩ ដោយ​ចាប់​ផ្ដើម​សាងសង់​ជា​ដំណាក់​ៗ ហើយ​ការ​តភ្ជាប់​ពី​ពោធិ៍សាត់​មក​ភ្នំពេញ ជា​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ ទៅ​ប៉ោយប៉ែត ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ឡើង​វិញ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់