• 2019-01-08 05:00:52
  • ព័ត៌មាន

ស្ដេចម៉ាឡេស៊ី សុខចិត្តលះបង់រាជបល្ល័ង្ក ក្រោយរៀបអភិសេកជាមួយបវរកញ្ញារុស្ស៊ី

  • 2019-01-08 05:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច Sultan Muhammad V នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ចេញ​ពី​រាជ​បល្ល័ង្ក​របស់​ព្រះអង្គ​ក្រោយ​ត្រូវ​គេ​រាយការណ៍​ថា​បាន​រៀប​អភិសេក​ជា​មួយ​បវរកញ្ញា​រុស្ស៊ី។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ឲ្យ​ដឹង​ថា ស្ដេច Sultan Muhammad V បាន​សម្រេច​លះបង់​រាជ​បល្ល័ង្ក​ក្រោយ​ឡើង​គ្រង​រាជ​អស់​រយៈ​ពេល ២​ឆ្នាំ។ តាម​រយៈ​រាជសារ​មួយ​របស់​ព្រះ​អង្គ បាន​សម្ដែង​ការ​ដឹង​គុណ​ដល់​ខ្សែ​រាជវង្ស​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ព្រះ​អង្គ​ឡើង​គ្រង​រាជ​កាល​ពី​ឆ្នាំ ២០១៦ ក៏​ដូច​ជា​អរគុណ​ដល់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំង​អស់​សម្រាប់​ការ​សហការ​ដឹក​នាំ និង​គ្រប់​គ្រង​ប្រទេស។

គួរ​ឲ្យ​ដឹង​ថា ព្រះ​អង្គ Sultan Muhammad V ត្រូវ​បាន​រាយការណ៍​ថា​រៀប​អភិសេក​ជាមួយ​បវរ​កញ្ញា​រុស្ស៊ី​វ័យ ២៥​ឆ្នាំ​ឈ្មោះ Oksana Voevodina កាល​ពី​ថ្ងៃ​ទី ២២​ខែ​វិចិ្ឆកា​ដោយ​គោរព​តាម​ប្រពៃណី​របស់​ម៉ាឡេស៊ី៕

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់