• 2019-01-09 08:59:24
  • ព័ត៌មាន

ដល់ពេលវេលាហើយ! អភិបាលខេត្តព្រះសីហនុ ចេញ៤ចំណុច ស្ដារកិត្តិយសខេត្តមកវិញ

  • 2019-01-09 08:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំព័រហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពីទទួល​បាន​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃបុណ្យសមុទ្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដោយឱ្យ ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ “ស្តារ​ឡើង​វិញ​នូវ​កិត្តិយស​ដែលបានធ្លាក់ចុះក្នុងខេត្តព្រះសីហនុឡើងវិញ” ។ 

ឯកឧត្តម យន្ត មីន

ឯកឧត្តម យន្ត មីន បានដាក់បញ្ញាត្តិយ៉ាង​តឹងរ៉ឹងចំពោះ​មន្ត្រីក្រោម​បង្គាប់​ឱ្យ​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​ម៉ត់ចត់​៖

១- មន្ត្រីនគរបាលមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ឡើងវិញ ដោយដាក់ពិន័យតាមច្បាប់ចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ បើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងវ៉ាជែងគ្មានសណ្តាប់ធ្នាប់។

២- ត្រួតពិនិត្យលើអ្នកបើកបរ លប់បំបាត់ឱ្យបាននូវរាល់ការបើកបរដោយសេពគ្រឿងស្រវឹង និងគ្រឿងញៀន ដោយដាក់ទោសតាមច្បាប់កំណត់។

៣- ត្រួតពិនិត្យសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសជនខិលខូចដែលប្រើប្រាស់អាវុធ ជាតិផ្ទុះ ខុសច្បាប់។

៤- ត្រួតពិនិត្យរាល់រថយន្តដឹកទំនិញ ជៀសវាងការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវ និងស្ទះចរាចរណ៍ក្នុងក្រុង និងទីប្រជុំជន៕ 

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់