• 2019-01-09 10:49:39
  • សេដ្ឋកិច្ច

Wing ចាប់ដៃ MoneyGram ផ្ដល់សេវាផ្ទេរលុយលំដាប់ពិភពលោក

  • 2019-01-09 10:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស Wing ដែល​ជា​​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ធនាគារ​ច​ល័ត​នៅ​កម្ពុជា​បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន MoneyGram ដើម្បី​ផ្តល់​នូវ​ជ​ម្រើ​ស​បន្ថែម​នៃ​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​​​​ពី​ ២០០ ប្រទេស​ផ្សេង​គ្នា ពោល​គឺ​ជុំវិញ​ពិភពលោក​តែ​ម្ដង។

ភាព​ជា​ដៃគូ​នេះ​នឹង​នាំ​មក​នូ​វ​ភាព​ងាយស្រួល​បន្ថែម​ទៀ​ត​សម្រាប់​ប្រជា​ជន​កម្ពុជា​ដែល​រស់នៅ​ក្រៅ​ប្រទេស ហើយ​មាន​តម្រូវ​ការ​ផ្ទេរប្រាក់​ទៅកាន់​មនុស្ស​ជា​ទីស្រលាញ់​ដែល​រស់នៅ​កម្ពុជា​។ បច្ចុប្បន្ន អតិ​ថិ​ជននៅ​កម្ពុជា​អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ក្រៅប្រទេស​តាម​រយៈ​ក្រុមហ៊ុន MoneyGram នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស Wing។ ហើយ​នៅ​ក្នុង​ប​ន្តិ​ច​ទៀត​នេះ អតិ​ថិ​ជន​ក៏​អាច​ទទួលបាន​សេវាកម្ម​នេះ នៅតាម​ភ្នាក់ងារ Wing នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេសWing បាន​លើក​ឡើង​ថា វា​គឺជា​កិ​ត្តិ​យស​មួយ​សម្រាប់​ធនាគា​រឯក​ទេស​វី​ង ក្នុង​ការ​ចាប់​ដៃគូ​សហ​ការ ជាមួយ​ក្រុមហ៊ុន MoneyGram ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ធំ​បំផុ​តមួយ​នៅលើ​ពិ​ភព​លោក ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​ដាក់បញ្ចូល​ហិ​រញ្ញ​វត្ថុ​សម្រាប់​អតិ​ថិ​ជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

ចំណែក​លោក Sukesh Malliah នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន MoneyGram ប្រចាំ​តំបន់​ឥណ្ឌូចិន ម៉ាឡេស៊ី និង​ប្រ៊ុយណេ​បាន​មាន​បញ្ចេញ​ភាព​ត្រេកអរ​ដែរ​ថា កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ Wing គឺជា​ជំហាន​មួយទៀ​ត​សម្រាប់​ក្រុមហ៊ុន​ដើម្បី​សម្រេច​បាន​នូ​វ​បេសកកម្ម​របស់​ក្រុមហ៊ុន​។​

លោក Sukesh Malliah

ភាព​ជា​ដៃគូ​ជាមួយ MoneyGram មាន​រយៈពេល​មួយ​ខែ​បន្ទាប់ពី Wing បាន​ណែនាំ​សេវាកម្ម "Wing2World" ដែល​ជា​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដែល​អាច​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅ​ប្រទេស​។ តាម​រយៈ​សេវាកម្ម​ខុសៗ​គ្នា​របស់​ដៃគូ​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​របស់ Wing អតិ​ថិ​ជន​ អាច​ចូល ទៅក្នុង​កម្មវិធី កម្មវិធី​ SmartPhone Wing ដើម្បី​ធ្វើ​ប្រតិបត្តិការ​រ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដូចជា​ប្រទេស​ហ្វីលីពីន និង​វៀតណាម​ជាដើម។ អ្នកទទួល​ប្រាក់​នៅ​កម្ពុជា​ក៏​អាច​ទទួល​ប្រាក់​ពី​ជាង​២០០ ប្រទេស តាម​រយៈ​ភ្នាក់ងារ​ ​ឬ​កម្មវិធី​ SmartPhone Wing ផង​ដែរ​៕

អត្ថបទ៖ សុខណា

មតិយោបល់