• 2019-01-10 08:34:25
  • ការអប់រំ

បាក់ឌុប៖ ក្រសួងនឹងរឹតតែបន្តឹងការប្រឡងជាងមុន

  • 2019-01-10 08:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បញ្ចេញ​គោលការណ៍​កំណែទម្រង់​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ ​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​ ដែល​នៅ​អាណត្តិ​ថ្មី​នេះ ​ការ​បង្កើន​គុណភាព​អប់រំ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់​នឹងរឹតបន្តឹង​ជាង​មុន។​​​​

ការប្រឡងបាក់ឌុបឆ្នាំ២០១៨

ឯកឧត្ដម រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ "ជាទូទៅ​ក្រោយ​ពី​បទ​ពិសោធ​ការ​ប្រឡង​ឆ្នាំ​មុន​ ក្រសួង​មាន​ក្រុម​ការងារ​ ស្ទាប​ស្ទង់​បទ​ពិសោធ​​ភ្លាមៗ​​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពង្រឹង​គុណភាព​ការ​ប្រឡង​បាក់​ឌុប​ ។ ក្នុង​ការ​ងារ​កំណែ​ទម្រង់​ទៅមុខ​ ការងារ​ប្រឡង​គឺ​នៅ​ក្នុង​ការងារ​កំណែ​ទម្រង់​ ដែល​យើង​បន្ត​រឹត​បន្តឹងជាង​មុន​ក្នុង​អាណត្តិ​ថ្មី​នេះ"។

ងាកមក កំណែទម្រង់ការប្រឡថង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិរបស់​ក្រសូង​ធ្លាប់បង្ហាញនោះ​ គឺត្រូវ​ធានា​នូវគោលការណ៍​ ៤យ៉ាង​នៃ​ការ​ប្រឡងរួមមាន៖ ១. ច្បាប់ ២. យុត្តិធម៌​ ៣. តម្លាភាព​ ៤. លទ្ធភាព​ទទួល​យក​បាន​។​​​ សូមអានបន្ថែម កំណែទម្រង់ការប្រឡថង​សញ្ញាបត្រមធ្យមសិក្សា

យ៉ាងណាក្ដី ​កំណែ​ទម្រង់​គ្រប់ផ្នែកនៃវិស័យ​អប់រំ​ ជាពិសេស​ក្នុង​ការ​ប្រឡង​បាក់ឌុប​តាំង​ពី​ឆ្នាំ​២០១៤​មក​ គេ​សង្កេត​ឃើញ​ថា សិស្ស​ចាប់​ផ្ដើម​ជ្រួត​ជ្រាប ស្វះស្វែង​សិក្សា​ដោយ​ពឹង​លើ​សមត្ថភាព​ ក្រោម​ពាក្យស្លោក​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ឯកឧត្តម​ ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា៖ «អ្នក​ចេះ​គឺ​ជាប់»៕

​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់