• 2019-01-10 09:00:00
  • សុខភាព

ងាយៗ ៦យ៉ាង ជួយអ្នកឲ្យងើបចេញពីស្រ្តេសទោះដល់កម្រិតកំពូល ក៏រលាយបាត់គ្មានសល់

  • 2019-01-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តេស​អាច​បណ្ដាល​មក​ពី​បញ្ហា​នានា​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ឬ​កត្តា​សំពាធ​ការងារ​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ស្រ្តេស​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត។

រូបតំណាង

មាន​បញ្ហា​សុខភាព​មួយ​ចំនួន ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព ប្រសិន​បើ​គេង​មិន​លក់​កើត​មាន​កាន់​តែ​យូរ​ទៅ​ៗ។ ក្នុង​នោះ​គឺ​មាន​ដូចជា ការ​ជះ​ឥទ្ធិពល​ដល់​សុខភាព​មាត់​ធ្មេញ បញ្ហា​បេះដូង និង​ជំងឺ​បាក់​ទឹកចិត្ត (Depression)។

រូបតំណាង

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាច​ចាប់អារម្មណ៍​មើល​ខ្លួនឯង និង​ធ្វើ​យ៉ាងណា​ កាត់​បន្ថយ​ការ​ស្រ្តេស​ឲ្យ​បាន​ច្រើន​បំផុត ​នៅ​មុន​ពេល​គេង។ ខាងក្រោម​នេះ​ គឺ​ជា​វិធី​នៃ​​ការ​ជួយកាត់​បន្ថយ​ស្រ្តេស​ ដើម្បីឲ្យ​ជីវិត​មាន​ភាព​រីករាយ​ឡើងវិញ​តាម ៦​វិធី។

១. ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ក្លិន​អារ៉ូម៉ា​ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល

រូបតំណាង

២. ដុស​ឡូសិន​មាន​ក្លិន​ផ្កា​ឡាវែនឌឺ ឬ​ប្រើប្រាស់​ប្រេង​ផ្កា​ឡាវែនឌឺ​ក៏​បាន

រូបតំណាង

៣. ស្ដាប់​ចម្រៀង​មនោ​សញ្ចេតនា ឬ​ចម្រៀង​ណា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ឬ ​សំឡេង​​ធម្មជាតិ​មួយ​ចំនួន។ សូម​កុំ​ព្យាយាម​ស្ដាប់​បទ​ចម្រៀង​ណា ដែល​កម្សត់​ៗ និង​បង្ហាញ​ពី​ភាព​អស់​សង្ឃឹម​ច្រើន​ពេក។

៤. ប្រាប់​ និង​រំលឹក​ខ្លួន​ឯង​ជានិច្ច ដើម្បី​អាច​បន្ថយ​ការ​គិត​ច្រើន​ខ្លះ​ៗ ក៏​បាន

៥. សរសេរ​វា​ចេញ​ដាក់​នៅ​ក្នុង​កំណត់ត្រា​ប្រចាំថ្ងៃ​ ដើម្បី​កុំ​ឲ្យ​វា​នៅ​តែ​មាន​ក្នុង​ខួរ​ក្បាល​ទៀត

៦. អនុវត្ត​ការ​ហាត់​យូហ្គា និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់