• 2019-01-11 03:13:55
  • ស្នេហា

អ្នកគ្មាន Honey ដូចគេកុំបាច់ទៅ Depression មកដឹងគុណសម្បត្តិ៧យ៉ាងនេះសិន

  • 2019-01-11 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់​ពេល​ពេញ​វ័យ​កោសិកា​ផ្សេងៗ​ក៏​រីក​លូត​លាស់ អារម្មណ៍ និង​មនោសញ្ចេតនា​ក៏​ប្រែប្រួល​លែង​ដូច​ពី​កុមារភាព។ ជា​ពិសេស​នោះ គឺ​តម្រូវ​ការ​ក្ដី​សុខ​សុភមង្គល ដែល​ផ្ដល់​ដោយ មនុស្ស​ពិសេស​ម្នាក់​ទៀត ក្រៅ​ពី​គ្រួសារ។ អ្នក​ខ្លះ​ទៅ​ក៏​ឆាប់​មាន​គូ​ស្នេហ៍ អ្នក​ខ្លះ​ទៀត​ក៏​មិន​ងាយ​នឹង​មាន ទាំង​ចិត្ត​ចង់​មាន​ស្ទើរ​ដាច់​ខ្យល់។ អ្នក​គ្មាន​គូ​ខ្លះ​អាច​ទៅ​ជា​កើត​ទុក្ខ​តប់​ប្រមល់ ព្រោះ​ខ្វះ​ភាព​ផ្អែមល្ហែម ដែល​ភាសា​អង់គ្លេស​ហៅ Depression។ កុំ​ទាន់​អាល​កើត Depression អី​ ខាង​ក្រោម​នេះ​ជា​គុណ​សម្បត្តិ អ្នក​នៅ​ Single៖

១. មាន​សេរី​ភាព​ចង់​ធ្វើ​អ្វី​ក៏​បាន

ពេល​នៅ​ម្នាក់​ឯង ចង់​ទៅ​ណា ចង់​ធ្វើ​អ្វី ចង់​ដើរ​លេង ឬ​អ្វី​ផ្សេង​ទៀត ក៏​មិន​ខ្វល់​ទៅ​ប្រាប់​ហេតុផល​ឲ្យ​អ្នក​ណា​យល់ មិន​ភ័យ​ខ្លាច មាន​អ្នក​ខឹង មាន​អ្នក​ប្រច័ណ្ឌ មាន​អ្នក​ហួងហែង ពោល​គឺ​មាន​សេរី​ភាព​ពេញ​លេញ​មិន​ក្រោម​គំនាប​របស់​នរណា​ឡើយ។

រូបតំណាង

២. មិន​ងាយ​នឹង​កើត​ទុក្ខ​ឈឺ​ចាប់

គ្មាន​ស្នេហា​អាច​ថា រៀង​ឯ​កោ​បន្តិច ហើយ​ភាព​ឯកោ​នេះ​ហើយ​ជា​ភាព​ពិបាក​ចិត្ត នៃ​ជីវិត​នៅ​ម្នាក់​ឯង។ តែ​សាក​ក្រឡេក​ទៅ​មើល​អ្នក​មាន​ស្នេហា​វិញ​ទៅ​មើល៍​សួរ​ថា មាន​ក្ដី​សុខ​តែ​រហូត​ទេ? អ្នក​ខ្លះ​យំ​សម្រក់​ទឹក​ភ្នែក អ្នក​ខ្លះ​ឈ្លោះ​តែ​គ្នា និង​មាន​រឿង​ជា​ច្រើន​ទៀត។ អ៊ីចឹង​មាន​ន័យ​ថា យើង​នៅ​ម្នាក់​ឯង​ឲ្យ​អស់​ចិត្ត​សិន​ក៏​បាន នៅ​ម្នាក់​ឯង​ឲ្យ​សប្បាយ​ចិត្ត​បាន​យូរ មុន​នឹង​យក​ជីវិត​នេះ ទៅ​ប្រឈម​នឹង​រឿង​ត្រូវ​ឈឺ​ក្បាល​ជា​ច្រើន​ដូច​អ្នក​មាន​គូ។

៣. ចង់រាប់​អាន​អ្នក​ណា​ក៏​បាន​មិន​បាច់​ខ្លាច​ចិត្ត​នរណា

ពេល​មាន​ស្នេហា​សួរ​ថា អាច​ទៅ​ដើរ​ហើរ​ជាមួយ​អ្នក​ណា ដោយ​ងាយ​ៗ​បាន​ទេ? ចម្លើយ​គឺ​មិន​ងាយ​ទេ ទោះ​ម្នាក់​ទៀត​ចិត្ត​ល្អ​ប៉ុណ្ណា​ក៏​គង់​តែ​អន់​ចិត្ត​ថ្ងៃ​ណា​មួយ។ ពេល​មិន​ទាន់​មាន​ស្នេហា​បែប​នេះ មាន​ឱកាស​សេព​គប់​មិត្ត​ភក្ដិ​បាន​ច្រើន មាន​ឱកាស​បង្កើត​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​ល្អៗ​បាន​ច្រើន ហើយ​វា​ក៏​ជា​ក្ដី​សុខ​មួយ និង​មាន​អត្ថន័យ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។

៤. យប់​ឡើង​មិន​សូវ​ហត់​នឹង​ឆាត​លក្ខណៈ​វែងៗ និង​ទ្រាំ​អត់​ងងុយ​នោះ​ទេ

មិន​មែន​ចោទ​អ្នក​មាន​ស្នេហា​ថា ឆាត​ដាច់​យប់​គ្មាន​បាន​គេង​ពួន​ទេ​ណា! តែ​ត្រង់​ចំណុច​នេះ​សំដៅ​ថា អ្នក​នៅ​ម្នាក់​ឯង និង​អ្នក​មាន​គូ ពេល​កាន់​ទូរសព្ទ​ចុច គឺ​ខុស​គ្នា។ បើ​មាន​គូ​ពេល​អនឡាញ ត្រូវ​តែ​ឆាត​រក​គ្នា បើ​មិន​ចឹង​ម្នាក់​ៗ​អាច​អន់​ចិត្ត។ តែ​អ្នក​គ្មាន​គូ​វិញ គឺ​មិន​បាច់​ខ្វល់ ចង់​ឆាត​ទៅ​អ្នក​ណា​ក៏​បាន ចង់​អន​ឡាញ​ចោល​មួយ​យប់​ទល់​ភ្លឺ​ក៏​បាន ចង់​គេង​ម៉ោង​ប៉ុន្មាន​ក៏​បាន​ដោយ​មិន​បាច់​ខ្វល់។

រូបតំណាង

៥. ចង់​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​យ៉ាង​ម៉េច​ស្រេច​តែ​យើង

នេះ​ជា​គុណ​សម្បត្តិ​មួយ​ទៀត នៃ​ជីវិត​អ្នក​គ្មាន​គូ មិន​បាច់​ធ្វើ​ខ្លួន​ផ្គាប់​ផ្គុន​ចិត្ត​អ្នក​ណា។ មិន​បាច់​ខ្លាច​ថា​ស្លៀក​បែប​នេះ​គេ​មិន​ពេញ​ចិត្ត ស្លៀក​បែប​នោះ គេ​មិន​ស្រលាញ់​ឡើយ។

រូបតំណាង

៦. មាន​ពេល​វេលា​ពេញ​លេញ​ផ្ដោត​លើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ

មិន​មែន​មាន​ន័យ​ថា អ្នក​មាន​គូ​គ្មាន​​ឱកាស​ធ្វើ​អ្វី​បំពេញ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​មិន​បាន​នោះ​ទេ គ្រាន់​តែ​ថា​ពេល​វេលា​មាន​កម្រិត​ បើ​ធៀប​ជាមួយ​អ្នក​គ្មាន​គូ។ នៅ​ម្នាក់​ឯង​ចឹង​ស្រួល​ម្យ៉ាង​ដែរ ចង់​ចំណាយ​ពេល​១២​ម៉ោង​ពេញ​មួយ​ថ្ងៃ លើ​អ្វី​ដែល​ជា​តម្រូវ​ការ​ខ្លួន​ឯង​សុទ្ធ​ក៏​បាន មិន​បែក​អារម្មណ៍​ផ្ចង់​ស្មារតី​បាន​ល្អ​ទៀត។

៧. សល់​លុយ​

ចំណុច​នេះ គឺ​មិន​ពិបាក​យល់​ឡើយ ពេល​អ្នក​ស្នេហា​ត្រូវ​ចំណាយ​ច្រើន ជាង​នៅ​ម្នាក់​ឯង ព្រោះ​ត្រូវ​ទិញ​កាដូ​ឲ្យ​គេ​ក្នុង​ថ្ងៃ​ខួប​កំណើត ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​បុណ្យ​ណូអែល ហើយ​ពេល​ខ្លះ​ត្រូវ​ចំណាយ​លុយ​ប៉ាវ​អាហារ​គេ និង​មាន​រឿង​ច្រើន​ទៀត។ នៅ​ម្នាក់​ឯង​អាច​និយាយ​បាន​ថា សល់​លុយ​ពី​ការ​ចំណាយ​ទាំង​នេះ មក​ទុក​ជា​លុយ​សន្សំ ឬ​ទិញ​អ្វី​សម្រាប់​ខ្លួន​ឯង​វិញ៕

អត្ថបទ៖ រាជ

មតិយោបល់