- 2019-01-11 13:48:17
- ព័ត៌មាន
កាណាដាមានបំណងស្វាគមន៍ជនអន្តោប្រវេសន៍ជាង ១លាននាក់ក្នុងរយៈពេល ៣ឆ្នាំ
- 2019-01-11 13:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាណាដាមានបំណងស្វាគមន៍ជនអន្តោប្រវេសន៍ជាង ១លាននាក់ក្នុងរយៈពេល ៣ឆ្នាំ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ សភារបស់ប្រទេសកាណាដាបានប្រកាសពីផែនការស្ដីពីការទទួលយកបន្ថែមនូវជនដែលតាំងទីលំនៅអចិន្ត្រៃយ៍ ច្រើនជាង ១លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ។
កាណាដាបានស្វាគមន៍ជនអន្តោប្រវេសន៍ច្រើនជាង ២៨ម៉ឺននាក់ក្នុងឆ្នាំ ២០១៧ ហើយការគ្រោងទុករបស់ពួកគេនឹងទទួលយកបន្ថែមនូវជនចំណូលស្រុកចំនួន ៣៥ម៉ឺននាក់ ក្នុងឆ្នាំនេះ ៣៦ម៉ឺននាក់ក្នុងឆ្នាំ ២០២០ ហើយ ៣៧ម៉ឺននាក់ក្នុងឆ្នាំ ២០២១។
លោករដ្ឋមន្ត្រីក្រសួង ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និង សញ្ជាតិកាណាដា លោក Ahmed Hussen បាននិយាយថា ក្នុងប្រវត្តិសាស្ត្រកាណាដា ជនចំណូលថ្មីជាចំណែកមួយក្នុងការធ្វើឲ្យប្រទេសមួយនេះមានការអភិវឌ្ឍ និង រីកចម្រើន។
សូម្បីតែលោក Hussen ផ្ទាល់ក៏ជាជនអន្តោប្រវេសន៍ពីប្រទេសសូម៉ាលី (ប្រទេសនៅទ្វីបអាហ្វ្រិក) ដែរ។ លោកបានប្រាប់ថា លំហូរនៃជនអន្តោប្រវេសន៍នេះ អាចជួយទប់ស្កាត់ការថយចុះនៃអត្រាកំណើត និង ជួយបង្កើនកម្លាំងពលកម្ម។
ក្រសួងអន្តោប្រវេសន៍កាណាដា បានសន្យាចំណាយទឹកប្រាក់ចំនួន ៥.៦លានដុល្លារដើម្បីជួយផ្គត់ផ្គង់ដល់ការតាំងទីលំនៅជាសកល៕