• 2019-01-12 02:57:46
  • ព័ត៌មាន

ប៉ូឡូញ​គ្រោង​សម្លាប់​ជ្រូក​ព្រៃ​ទាំង​អស់​ក្នុង​ប្រទេស​របស់​​​ខ្លួន តែ​ត្រូវ​ពលរដ្ឋ​ជំទាស់

  • 2019-01-12 02:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូឡូញ​បាន​បរាជ័យ​សម្រាប់​ផែនការ​សម្លាប់​ជ្រូក​ព្រៃ​ស្ទើរ​ទាំង​អស់ ក្នុង​ប្រទេស​របស់​​​ខ្លួន បន្ទាប់​ពី​ពលរដ្ឋ​បាន​ជំទាស់។

ជ្រូក​ព្រៃ​​ប្រមាណ ២១០ ០០០ ក្បាល ដែល​រដ្ឋាភិបាល​​​គ្រោង​នឹង​សម្លាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​​ជ្រូក​អាហ្វ្រិក (African Swine Fever) ដែល​ជា​ប្រភេទ​វីរុស​ឆ្លង​មាន​នៅ​ក្នុង​សត្វ​ជ្រូក​ហើយ​អាច​សម្លាប់​មនុស្ស​​ដ៏​សាហាវ​បំផុត​។ នេះ​បើ​តាម BBC ទើប​ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ក្រុមអ្នកតវ៉ាបានលើក​ផ្ទាំង​បដាដែលសរសេរថា "ខ្ញុំចង់រស់ដែរ"

មនុស្ស​ជាង ៣៥០ ០០០ និង​ក្រុម​អ្នក​សិក្សា​​រាប់​រយ​នាក់​ទៀត​​​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បី​ស្នើ​សុំ​​បញ្ឈប់​ការ​សម្លាប់​នេះ ដោយ​ពួកគេ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្តី Mateusz Morawiecki រក​សកម្មភាព​ផ្សេង​មក​ជំនួស​វិញ។

ជ្រូក​ព្រៃ​និង​កូនៗ​ពួកវា​​ប្រមាណ​ ១៦៨ ០០០ ក្បាល​ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សហព័ន្ធ​បសុសត្វ ប៉ូឡូញ ត្រូវ​បាន​បញ្ជា​ឲ្យ​​បាញ់​សម្លាប់​កាល​ខែ​មេសា​ឆ្នាំ​ទៅ ខណៈ​ដែល​គម្រោង​សម្លាប់​ជ្រូក​ព្រៃ​ ២១០ ០០០ ក្បាល ឆ្នាំ​នេះ​​បាន​បរាជ័យ​ដោយសារ​មាន​ការ​ជំទាស់​ពី​សាធារណជន។

ជ្រូក​ព្រៃ​សរុប​ក្នុង​ប្រទេស​នេះ​​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​រហូត​ដល់​ទៅ ៥០០ ០០០ ក្បាល។

លោក​វេជ្ជបណ្ឌិត Wozniakowski បាន​ប្រាប់ BBC ថា​ការ​កម្ចាត់​ជ្រូកព្រៃ​ចោល​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់ "ដើម្បី​ការពារ​នឹង​ការ​រីក​រាលដាល​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក​​អាហ្វ្រិក​ ជា​ពិសេស​នៅ​រដូវ​ក្តៅ"។

រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​លោក Henry Kowalczyk បាន​និយាយ​ថា ការ​សម្លាប់​ហ្វូង​ជ្រូក​ព្រៃ​ ១៦៨ ០០០ ក្បាល​នៅ​មិន​ទាន់​ច្រើន​នៅ​ឡើយ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មក ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ៣០៨ ០០០ ក្បាល។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម