• 2019-01-12 06:19:27
  • ព័ត៌មាន

វៀតណាម ទំនងអាចធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលរវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន

  • 2019-01-12 06:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែ​មករា ឆ្នាំ២០១៩ នេះ​ថា ប្រទេស​សិង្ហបុរី និង​វៀតណាម ព្រមទាំង​រដ្ឋ​ហាវ៉ៃ ទំនង​អាច​ត្រូវ​គេ​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​លើក​ទី២ រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។

មន្រ្តី​ក្រសួង​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា «កន្លែង​ដែល​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល​មាន​ដូច​ជា វៀតណាម សិង្ហបុរី និង​រដ្ឋ​ហាវ៉ៃ។ ប៉ុន្តែ​រដ្ឋ​ហាវ៉ៃ អាច​មិនមែន​ជា​កន្លែង​សមរម្យ​ឡើយ ព្រោះ​វា​គ្មាន​ស្ថានទូត​កូរ៉េខាងជើង​នៅ​ទី​នោះ»។

ប្រធានាធិបតី​អាមេរិក​ទី៤៥ លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋអាមេរិក «កំពុង​ចរចា​កន្លែង​មួយ» ហើយ​លោក​រំពឹង​ថា កិច្ចប្រជុំ​កំពូល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​មករា ឬ​កុម្ភៈ។

គួរ​រំលឹក​ថា សិង្ហបុរី បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​ដំបូង​រវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨។ ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុង​ចម្ងាយ​មួយ​ដែល​យន្តហោះ Chammae-1 របស់​មេដឹកនាំ​កូរ៉េខាងជើង មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ហោះហើរ​ចម្ងាយ ៧ពាន់គីឡូម៉ែត្រ ដែល​ស្រប​ទៅ​នឹង​សម្តី​លោក ត្រាំ ធ្លាប់​បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល​នឹង​រៀបចំ​នៅ​កន្លែង​ដែល​យន្តហោះ​នោះ​អាច​ហោះ​ដល់៕

ប្រភព៖ Straitstimes ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់