• 2019-01-12 07:13:54
  • ព័ត៌មាន

កូនស្រី ដូណាល់ ត្រាំ ទំនងអាចក្លាយជាប្រធានធនាគារពិភពលោកថ្មី

  • 2019-01-12 07:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ជា​ទីប្រឹក្សា​របស់​លោក​ផ្ទាល់ គឺ លោកស្រី Ivanka Trump និង​អតីត​ឯកអគ្គរដ្ឋទូត​អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខភាព​អាមេរិក ដែល​អាច​ជំនួស​តំណែង​លោក Jim Yong Kim ជា​ប្រធាន​ធនាគារ​ពិភពលោក​ថ្មី។

លោកស្រី Ivanka Trump

កាល​ពី​ថ្ងៃ​សុក្រ ទី១១ ខែ​មករា ឆ្នាំ២០១៩ ម្សិលមិញ​នេះ សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា ក្រៅ​ពី​លោក​ស្រី Ivanka និង Nikki នៅ​មាន​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក លោក David Malpass និង​លោក Mark Green ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ អភិវឌ្ឍន៍​អន្តរជាតិ ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា លោក Jim Yong Kim បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ច័ន្ទ ទី០៧ ខែ​មករា ឆ្នាំ២០១៩ ក្រោយ​កាន់​តំណែង​នេះ​អស់​រយៈពេល​ជាង​៣ឆ្នាំ មុន​អាណត្តិ​ទី២ របស់​លោក​ត្រូវ​បញ្ចប់។

យ៉ាង​ណា​មិញ ក្រុម​ប្រឹក្សា​ធនាគារ​ពិភពលោក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ចាប់ផ្តើម​ទទួល​យក​ការ​តែងតាំង​សម្រាប់​មេដឹកនាំ​ថ្មី នៅ​ដើម​ខែ​ក្រោយ និង​ដាក់​ឈ្មោះ​ជំនួស​លោក Kim នៅ​ពាក់​កណ្តាល​ខែ​មេសា៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់