• 2019-01-13 08:33:31
  • ជំនឿ

ភ្ញាក់ផ្អើលខ្លាំង! ខ្មោចស្រីចិនម្នាក់ ត្រូវគេលួចពីផ្នូរ សង្ស័យយកទៅរៀបការ

  • 2019-01-13 08:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសព​នារី​វ័យ​ក្មេង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន ​​ត្រូវ​បាន​គេ​លួច​ពី​ផ្នូរ​ គ្រួសារ​របស់​​នាង​ជឿ​ថា​ការ​បាត់​សាកសព​កូន​ស្រី​របស់​ខ្លួន​មាន​ជាប់ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍​ខ្មោច។ នេះ​បើ​តាម Mirror ចុះ​ផ្សាយ​​ថ្មីៗ​នេះ។

អាពាហ៍ពិពាហ៍​ខ្មោច​ជា​ប្រពៃណី​របស់​ជនជាតិ​ចិន​ជាង​៣​ពាន់​ឆ្នាំ​មក​ហើយ។ នៅ​ពេល​ដែល​កូន​កំលោះ​ឬ​កូន​​ទើប​ភ្ជាប់​ពាក្យ​មិន​ទាន់​​បាន​រៀបការ ឬ អ្នក​ស្លាប់​ទៅ​ទាំង​វ័យ​ក្មេង​មិន​ទាន់​មាន​គ្រួសារ បើ​គេ​មិន​បាន​យក​សាកសព​ស្រ្តី​ឬ​បុរស​​មក​រៀបការ​ឲ្យ​ខ្មោច​នោះ​ទេ ព្រលឹង​ដែល​ស្លាប់​ទៅ​នឹង​មិន​បាន​សុខ។

កាល​ពី​ឆ្នាំ ២០១៥ សាកសព​ស្រ្តី​១៤​នាក់​នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​​នៅ​ក្នុង​ខេត្ត សានស៊ី (Shanxi) ភាគ​ខាង​ជើង​ប្រទេស​ចិន ត្រូវ​បាន​គេ​លួច។

សាកសព​​នារី​ចិន​វ័យ​១៨​​ត្រូវ​បាន​គេ​លួច​ពី​ផ្នូរ សង្ស័យ​​គេ​យក​ប្រើ​សម្រាប់​អាពាហ៍ពិពាហ៍ខ្មោច

គ្រួសារ​សព​របស់​ក្មេង​ស្រី​វ័យ​១៨​ឆ្នាំ​នោះ បាន​និយាយ​ថា​ នាង​ត្រូវ​បាន​គេ​បញ្ចុះ​ជិត​២​ទសវត្ស​មក​ហើយ ដែល​ក្នុង​នោះ​គ្មាន​របស់​មាន​តម្លៃ​អ្វី​ទេ។ ពួកគេ​បាន​និយាយ​ថា ធ្លាប់​មាន​ជន​ចម្លែក​មក​លេង​ផ្ទះ​របស់​ពួកគេ​ ដើម្បី​សុំ​ទិញ​សាកសព​នាង ប៉ុន្តែ​ពួគេ​បាន​បដិសេធ។ ​​​

បើ​តាម​ជំនឿ អាពាហ៍ពិពាហ៍​ខ្មោច​ អ្នក​ដែល​ស្លាប់​ដោយ​មិន​ទាន់​បាន​បន្ត​ពូជពង្ស នោះ​ព្រលឹង​គេ​មិន​អាច​ទៅ​រស់​នៅ​ជាមួយ​ដូនតា​ពួកគេ​បាន​ឡើយ ហើយ​ប្រសិន​បើ​កូន​ស្រី​ដែល​ស្លាប់​ទៅ​ហើយ​មិន​ទាន់​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ខ្មោច នោះ​កូន​ស្រី​របស់​ពួកគេ​​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចុះ​ជា​ផ្លូវ​ការ​បាន​ឡើយ

បណ្ឌិត Huang Jingchun អ្នក​ជំនាញ​ខាង​ប្រពៃណី​ទំនៀម​ទំលាប់ នៅ​សាកលវិទ្យាល័យ​សៀងហៃ បាន​និយាយ​ថា​អាពាហ៍ពិពាហ៍​ខ្មោច​​នៅ​តែ​ត្រូវ​បាន​គេ​ប្រារព្ធ​នៅ​តាម​ជនបទ​ប្រទេស​ចិន ព្រោះ​គេ​នៅ​តែ​ជឿ​ថា ស្លាប់​នៅ​ក្មេង អ្នក​នឹង​ដេក​ក្នុង​ពិភព​ងងឹត​តែ​ម្នាក់​ឯង សាច់ញាតិ​សពក៏​មាន​​​ការ​ខ្លាចរអា ថា​ខ្មោច​ដែល​ស្លាប់​ទៅ​មិន​បាន​ស្ងប់​សុខ​នឹង​ត្រលប់​មក​គ្រួសារ​គេ​វិញ ដែល​មាន​តែ​ឧបទ្រពចង្រៃ ការ​ដាក់​បណ្ដាសា និង សេចក្តី​ស្លាប់។ នេះ​បើ​តាម ABC News ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៨។

អាពាហ៍ពិពាហ៍​ខ្មោច​ជា​ប្រពៃណី​របស់​ជនជាតិ​ចិន​ជាង​៣​ពាន់​ឆ្នាំ​មក​ហើយ

របាយ​មិន​ស្មើ​គ្នា ដែល​​បុរស​ចិន លើស​ស្រ្តី​ដល់​ទៅ ៣២,៦៦ លាន​នាក់​ ខណៈ​ដែល​ស្រ្តី​ភាគ​ច្រើន​ទៅ​រក​ឱកាស​ការងារ​នៅ​ទីក្រុង ​រីឯ​កម្មករ​អណ្តូង​រ៉ែ​គឺ​ជា​ការងារ​​ស្នូល​របស់​បុរស​ក្នុង​ខេត្ត​ដាច់​ស្រយាល​ដូច​ជា​សានស៊ី​ ហើយ បុរស​វ័យ​ក្មេង​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​មក​ពី​​ការងារ​ក៏​មាន​ច្រើន​ដែរ​ក្នុង​១​ឆ្នាំៗ។

ABC News បាន​រាយការណ៍​ថា ​ឆ្នាំ​២០១៦​ក្នុង​ប្រទេស​ចិន លុយ​ ១៥០ ០០០ យ័ន (៣១ ០៥៩ ដុល្លារ) មិន​អាច​ទិញ​សាកសព​ដើម្បី​យក​ទៅ​​រៀបចំ​អាពាហ៍ពិពាហ៍​ខ្មោច​បាន​ទេ។

បុរស​ម្នាក់​ឈ្មោះ​ម៉ា ឆុងហួរ (Ma Chonghua) មក​ពី​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​បាន​សម្លាប់​ស្ត្រី​​វិកល​ចរិត ២​នាក់​ដើម្បី​លក់​ ក្នុង​តម្លៃ ៤០ ០០០ យ័ន (៨ ៣០០ ដុល្លារ) សម្រាប់​អាពាហ៍ពិពាហ៍​ខ្មោច។

នៅ​ក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន មិនមាន​ច្បាប់​ជាក់លាក់​ដើម្បី​គ្រប់គ្រង​អាពាហ៍ពិពាហ៍​ខ្មោច​ទេ សូម្បី​តែ​ការ​លក់​ឬ​ទិញ​សាកសព៕

ប្រភព៖ Mirror | ABC News ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់