• 2019-01-13 07:19:26
  • ព័ត៌មាន

បានទៅដល់មណ្ឌលគីរី កុំភ្លេចទៅបញ្ចុកស្មៅឲ្យក្ដាន់ស៊ី ស្អាតៗគួរឲ្យស្រលាញ់ខ្លាំង (វីដេអូ)

  • 2019-01-13 07:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែល​ជា​បាន​ស្គាល់​ហើយ សួន​សត្វ​មួយ​នៅ​មណ្ឌលគីរី មាន​សត្វ​ក្ដាន់​ទាំង​ហ្វូង​គួរ​ឲ្យ​ស្រលាញ់​ជា​ច្រើន​ក្បាល។ ប្រសិន​បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌលគីរី សូម​ប្រិយ​មិត្ត​កុំ​ភ្លេច​ទៅ​ទស្សនា​សត្វ​ព្រៃ​​នៅ​ «មូលនិធិ​មយូរ៉ា ការពារ​សត្វ​ព្រៃ» ពិត​ជា​មិន​ខក​បំណង​ឡើយ នៅ​ទីនោះ មាន​ក្ដាន់​ឈ្មោល ញី មេ​ក្ដាន់ កូន​ក្ដាន់ ជា​ច្រើន​ក្បាល។ ក្រៅ​ពី​នោះ​មាន​សត្វ​ក្ងោក និង​ជ្រូក​ព្រៃ​ទៀត​ផង។

ចំណែកឯទីតាំងវិញមិនពិបាករកឡើយ សួន​សត្វ​មួយ​កន្លែងនេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ​១០ហិកតា ​បាន​បង្កើត​ឡើង​រយៈ​ពេល​ពីរ​ឆ្នាំហើយ​ និង​បាន ​ចិញ្ចឹម​សត្វ​ព្រៃ​ប្រមាណ​៥ប្រភេទ ​ចំនួន​រាប់​រយ​ក្បាល​ក្រោម​ ការ​ជួយ​ឧបត្ថម្ភ​គាំពារ​ពី​មូល​ «និធិ ​មយូរ៉ា​ ការពារ​សត្វព្រៃ​» ដើម្បី​ចូលរួម​អភិរក្ស ​និង​ការពារ​ពូជ ​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ​ស្ថិត​នៅ​ឃុំពូជ្រៃ ​ស្រុក​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី៕

សូមទស្សនាដើម្បីទទួលព័ត៌មានកាន់តែលម្អិត៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់