• 2019-01-14 03:00:00
  • សុខភាព

បើខ្សោយតម្រងនោមកម្រិតធ្ងន់ មកដឹងរបបអាហារដែលគួរ និងមិនត្រូវប៉ះពាល់ដាច់ខាត

  • 2019-01-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់​ជា​ការ​ថយ​ចុះ​នូវ​សមត្ថភាព​ការងារ​របស់​តម្រង​នោម​តិច​ជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ ឬភាសាបច្ចេកទេស Glomerular filtration rate < 30ml/mn/1,73m2 ។

តាម​ទំព័រ​ហ្វេសប៊ុក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​សរសេរ​បន្ត​ថា ក្នុង​ករណី​នេះ​អ្នក​ជំងឺ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពី​លើ​ការ​ប្រើប្រាស់​ថ្នាំ​ទៀងទាត់​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ។ ក្នុង​នោះ​មាន​ដូចជា៖ ការ​ឡើង​សំពាធ​ឈាម ហើម​សួត វិបត្តិ​ចលនា​បេះដូង ជាដើម។

មាន​ចំណុច​សំខាន់​២ ដែល​លោក​អ្នក​គួរ​យល់​ដឹង​ទាក់ទង​នឹង​អាហារ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន និង អាហារ​ដែល​គួរ​បរិភោគ។

១. អាហារ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន

  • អំបិល​មិន​លើស​ពី ៥ក្រាម​ ក្នុង​អាហារ​សរុប​ប្រចាំថ្ងៃ

  • សូម​ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ ដូចជា​ប្រហុក ផ្អក ឬ​ឆៃប៉ូវ​ជាដើម

  • សារធាតុ​ប៉ូតាស្យូម (Potassium) ការ​ទទួលទាន​អាហារ​ដែល​មាន​សារ។

រូបតំណាង

ធាតុ​ប៉ូតាស្យូម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង​ ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។ អាហារ​ទាំងនោះ​ រួមមាន​ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​មួយ​ចំនួន ផ្លែឈើ​ពិសេស ចេក ក្រូច ផ្លែ​ប័រ និង​ផ្លែ​ដូង​ជាដើម។

រូបតំណាង
  • កាត់​បន្ថយ​សារធាតុ​ខ្លាញ់ ដែល​មាន​ប្រភព​ពី​សត្វ

  • សារធាតុ​ហ្វូស្វ័រ (phosphorus): ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ហ្វូស្វ័រ។

២. អាហារ​ដែល​គួរ​បរិភោគ

  • ទឹក​សាប​ស្អាត ក្នុង​កម្រិត​ធម្មតា (១,៥ - ៣លីត្រ/ថ្ងៃ)
រូបតំណាង
  • បាយ

  • បន្លែ​ឆ្អិន

  • សាច់ មាន​​ដូចជា​ត្រី, មាន់, ទា​ក្នុង​កម្រិត​សម​ល្មម (ឧទាហរណ៏ៈ សម្រាប់​អ្នក​ជំងឺ​ទម្ងន់ ៥០​គីឡូ​ក្រាម អាច​បរិភោគ​សាច់​ សរុប​មិន​លើស​ ពី​១៥០​ក្រាម ឬ​មួយ​ខាំ​កន្លះ​ក្នុង​មួយ​ថ្ងៃ។)

រូបតំណាង

សូម​បញ្ជាក់​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​ការ​ព្យាបាល​តែ​មួយ​មុខ មិន​គ្រប់គ្រាន់​ទេ ចំពោះ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។ ការ​បរិភោគ​ត្រឹមត្រូវ អាច​ជួយ​ថែរក្សា​សុខភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​ប្រឈម​។

ប្រភព​អត្ថបទ៖ ទំព័រ​ហ្វេស​ប៊ុក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

អត្ថបទ៖ ពៅ រក្សា

មតិយោបល់