• 2019-01-14 04:06:26
  • ព័ត៌មាន

បាងកក និងខេត្តជាច្រើនបន្តចុះអ័ព្ទ និងខ្យល់ពុលងងឹតស្លុប មើលផ្លូវមិនចង់ឃើញ (វីដេអូ)

  • 2019-01-14 04:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល Pollution Control Department ហៅ​កាត់​ថា PCD របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​មិន​ល្អ​ដែល​បណ្ដាល​មក​ពី​ភាគល្អិត​នៃ​ធូលី​ពុល នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ នៅ​តែ​បន្ត​កើត​មាន នា​ថ្ងៃ​ច័ន្ទ ទី១៤ ខែ​មករា ឆ្នាំ២០១៩ នេះ។

ផ្នែក​ជាច្រើន​នៃ​ទីក្រុង​បាងកក ជា​ពិសេស​នៅ​ព្រលានយន្តហោះ Suvarnabhumi Airport ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អ័ព្ទ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដូច​ដែល​រូបថត​ជាច្រើន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ កាល​ពី​វេលា​ម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែ​មករា ឆ្នាំ២០១៩ ទំព័រ Greenpeace Thailand បង្ហោះ​សារ​ថា ទីក្រុង​បាងកក បាន​ជាប់​ចំណាត់ថ្នាក់​លេខ៩ ជា​ទីក្រុង​មាន​គុណភាព​ខ្យល់​អាក្រក់​បំផុត​នៅ​លើ​ផែនដី ចាត់​ចំណាត់​ថ្នាក់​ដោយ​គេហទំព័រ Airvisual។

នាយកដ្ឋាន PCD ខាង​លើ​បាន​វាស់​បរិមាណ​ធូលី​ពុល PM2.5 ដែល​មាន​គ្រោះថ្នាក់​ក្នុង​ខ្យល់​អាកាស នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​បាងកក និង​ខេត្ត Samut Prakan, Nonthaburi, Pathum Thani រួម​ទាំង Samut Sakhon ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ថត​ចេញ​ពី​រថយន្ត​កំពុង​បើកបរ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​បាងកក នា​​ថ្ងៃ​អាទិត្យ ទី១៣ ខែ​មករា ឆ្នាំ២០១៩៖

យ៉ាងណាមិញ នាយកដ្ឋាន PCD ដដែល​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​សាលា​រាជធានី និង​ខេត្ត ដើម្បី​អនុវត្ត​វិធានការ​សំដៅ​កាត់​បន្ថយ​បំណែក​ធូលី​ពុល។ វិធានការ​ទាំង​នេះ​រួម​មាន ការ​លាង​សម្អាត​ផ្លូវ​ថ្នល់​ជា​រៀងរាល់​ថ្ងៃ ការ​កម្ចាត់​រថយន្ត​បញ្ចេញ​ផ្សែង​ខ្មៅ និង​ការ​ត្រួតពិនិត្យ​ទីតាំង​សំណង់​ដើម្បី​ធានា​ថា​ពួកគេ​រក្សា​កម្រិត​ទាប​នៃ​សកម្មភាព​បង្កើត​ធូលី​ពុល ជាដើម៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់